រាល់វីដេអូទាំងអស់របស់តារា Youtube ស្រីចិន Liziqi សុទ្ធតែត្រូវបានថតយ៉ាងដិតដល់ ដោយមានវីដេអូខ្លះត្រូវចំណាយពេលថតដល់ទៅ១ឆ្នាំ។
មុននេះ គណនី Youtube របស់តារាបណ្ដាញសង្គមចិនស្រី Liziqi បានមានចំនួនអ្នកចុះឈ្មោះសរុប ១០លាននាក់។ តាមនោះដែរ ក្រោយពេលចូលរូមបណ្ដាញសង្គមចែករំលែកវីដេអូនេះត្រឹមតែ៣ឆ្នាំ Liziqi បានមានចំនួនអ្នកទស្សនាយ៉ាងច្រើនកុះករ ហើយក៏ជា youtuber ចិនទី១ដែលឈានដល់តួលេខនេះផងដែរ។
យ៉ាងណាក្ដី អ្នកគាំទ្រ របស់ស្រីស្អាតរូបនេះបានវាយតម្លៃថា សមិទ្ធផលនេះពិតជាសមស្របខ្លាំងណាស់ ដ្បិតរាល់វីដេអូដែលនាងថតគឺសម្រិតសម្រាំងខ្លាំងណាស់ ទម្រាំតែបានមួយ។
ដោយមានវីដេអូខ្លះត្រូវចំណាយពេលថត១ឆ្នាំ ដ្បិតត្រូវដាំបន្លែពីឆ្នាំនេះ តែឆ្នាំក្រោយទើបប្រមូលផលបានយកមកថត។ យ៉ាងណាក្ដី តួលេខ ១០លាននេះ នៅតូចខ្លាំងណាស់បើធៀបនឹងចំនួនអ្នកគាំទ្រ ៥៣លាននាក់នៅលើបណ្ដាញសង្គម Weibo របស់នាង៕