ផ្អែកតាមប្រភពរបស់វិបសាយព័ត៌មានកូរ៉េខាងត្បូង Star News បានផ្សាយថា BLACKPINK នឹងត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមថ្មី នៅខែមិថុនា ឆ្នាំ ២០២០ខាងមុខ ក្រោយឲ្យអ្នកគាំទ្ររង់ចាំជាយូរ។
ប្រភពព័ត៌មានបានឲ្យដឹងដែរថា «ថ្មីៗក្រុមនេះបានថតបទចម្រៀងថ្មីៗចប់សព្វគ្រប់អស់ហើយ និងក៏កំពុងមមាញឹកក្នុងការថតបញ្ចប់វីដេអុបទថ្មីដែរ»។
ជាក់ស្ដែង បើការប៉ាន់ស្មានរយៈពេលក្នុងការចេញបទថ្មី ផ្អែកតាមរយៈពេលថត MV មុនចេញជាផ្លូវការ អ្នកគាំទ្រទាយទុកថាអំឡុងពាក់កណ្ដាលខែមិថុនា BLACKPINK នឹងចេញមុខជាប្រាកដ។
រយៈពេល ១ឆ្នាំ ២ខែហើយ គិតចាប់តាំងពីអាល់ប៊ុម “Kill This Love” ដែលចេញកាលពីខែមេសា ឆ្នាំ ២០១៩ ដោយក្រុមនេះបានធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំការវិលត្រឡប់ប្រចាំឆ្នាំថ្មីខ្លាំងបំផុត។ ដូចនេះសា្នដៃដែលត្រៀមទុកក៏ប្រាកដជា ពិសេសទៀតហើយលើកនេះ៕