Kim Hanbin ត្រូវគេប្រទះឃើញ ថាបាននាំយកអំណោយជាច្រើនទៅជួយដល់អង្គការសប្បុរសធម៌មួយដោយផ្ទាល់ កាលពីពេលថ្មីៗនេះ។
មានសេចក្ដីរាយការណ៍ថា Hanbin អតីតមេក្រុម iKON បានទៅសួរសុខទុក្ខអង្គការមួយ និងនាំយកអំណោយជាច្រើនទោជាមួយផង ជាម៉ាសចំនួន ១០០០សម្រាប់ ជួយដល់ក្មេងៗៗដែលកំពុងខ្វះខាត និងកំពុងការពារខ្លូនចៀសឆ្ងាយពីជំងឺ COVID-19។
នេះមិនមែនជាលើកទី១ទេ ដែលតារាប្រុសចិត្តធម៌រូបនេះ ធ្វើសកម្មភាពមនុស្សធម៌បែបនេះ ជួយអង្គការ។ បើក្រឡេកទោកាលពីខែធ្នូ ឆ្នាំ ២០១៩វិញ Hanbin ក៏បានឧបត្ថម្ភនូវសម្ភារៈក្មេងលេងជាច្រើន ដល់កុមារទាំងនោះ ជាកាដូថ្ងៃបុណ្យណូអែល។ បន្ថែមពីលើនោះក៏មានការឲ្យដឹងដែរថា តារាប្រុសរូបនេះ បានស្ម័គ្រចិត្តជួយ និងទៅសួរសុខទុក្ខក្មេងៗនៅអង្គការនេះជាញឹកញាប់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ។
គួរដឹងដែរថាអង្គការនេះមានឈ្មោះថា Angels’ Haven for Children (AHFC) ជាកន្លែងដែលផ្ដ់នូវការការពារថែរក្សា ចំពោះក្មេងៗកំព្រា ឬអ្នកដែលមកពីគ្រួសារក្រខ្សត់។ បច្ចុប្បន្នអង្គការមានក្មេងស្នាក់នៅខ្ទង់ ៨០នាក់ហើយ។ គោលបំណងធំរបស់អង្គការ គឺធ្វើយ៉ាងណាឲ្យក្មេងទាំងនផះបានរស់នៅស្រួល និងទទួលបានការសិក្សាអប់រំពេញលេញ និងអាចសម្រេចគោលដៅក្នុងជីវិតរបស់ពួកគេ៕