Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃរកឃើញករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១៨ករណី និងគ្មានចំនួនអ្នកស្លាប់ទេ

កាលពីថ្ងៃចន្ទ រដ្ឋាភិបាលថៃបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៨ករណីថ្មី ដែលអ្នកឆ្លងសុទ្ធតែជាជនបរទេសទាំងអស់នៅខេត្ត​ Songkhla នាំឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ២ ៩៨៧នាក់​។ ចំនួនអ្នកស្លាប់​មិនមានការប្រែប្រួលទេ​ដោយស្ថិតនៅចំនួន ៥៤នាក់ដដែល។

មជ្ឈមណ្ឌល​ CCSA បាននិយាយថាអ្នកជំងឺថ្មីទាំងអស់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅឯមជ្ឈមណ្ឌល​អន្តោប្រវេសន៍នៅខេត្ត Songkhla ​ដែលក្នុងនោះមាន ១៧នាក់ជាស្ត្រី។ ​ថ្មីៗនេះមានករណីថ្មីចំនួន ៤០ករណីត្រូវបានរកឃើញនៅខេត្តYala ក្នុងអំឡុងពេល​ស្វែងរកអ្នកឆ្លងជំងឺក្នុងតំបន់មានហានិភ័យខ្ពស់ ដែលធ្វើឡើងដោយការិយាល័យសុខាភិបាលសាធារណៈខេត្ត​​Yala។ លទ្ធផលតេស្តដំបូងទៅលើអ្នកជំងឺទាំង៤០នាក់នៅមន្ទីរពិសោធន៍ខេត្ត​Yalaមានភាពវិជ្ជមាន ប៉ុន្តែការធ្វើតេស្តលើកទី២ បែរជាអវិជ្ជមានទៅវិញ។ នេះប្រហែលមានន័យថា ពួកគេមិនមានផ្ទុកវីរុសកូរ៉ូណាទេ។ អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បានមានប្រសាសន៍ថា ក្រសួងបានសម្រេចបញ្ជូនគំរូទៅមន្ទីរពិសោធន៍ធំៗនៅទីក្រុងបាងកកដើម្បីទទួលបានលទ្ធផលត្រឹមត្រូវមួយ ហើយលទ្ធផលនឹងចេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

រូបតំណាង

លោកបានប្រាប់សន្និសីទសារព័ត៌មានថា«ករណីទាំង ៤០ករណី នៅខេត្តYalaមិនត្រូវបា​នប្រកាសនៅថ្ងៃនេះទេ»។ គួរបញ្ជាក់ផងដែរថា នៅប្រទេសថៃមានខេត្តចំនួន ៣២ ដែលពុំមានករណីឆ្លងវីរុសថ្មីក្នុងរយៈពេល ២៨ថ្ងៃកន្លងមកនេះ និងមានខេត្តចំនួន៩ខេត្តដែលមិនធ្លាប់មានករណីឆ្លងវីរុសកូរ៉ូណាទាល់តែសោះ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9192907