Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទះឃើញ Suzy និង Nam Joohyuk នៅទីសាធារណៈកំពុងថតសម្ដែងរឿងភាគថ្មីជាមួយគ្នា

តារាសម្ដែងស្រី Suzy និងតារាសម្ដែងប្រុស Nam Joohyuk ថ្មីៗនេះ ត្រូវបានគេដឹងថាអ្នកទាំងពីរ កំពុងតែចាប់ដៃ​គូសម្ដែង​រួមគ្នា​ក្នុង​​រឿង​ភាគ​ថ្មី​មួយ​។

‘Sandbox’ គឺជារឿងភាគថ្មីមួយរបស់អ្នកទាំងពីរ ដែលត្រូវបានគេប្រទះឃើញពួកគេ នៅតាមដងផ្លូវក្នុងទីក្រុងនៃ​ចំណតរថយន្ត​ក្រុ​ង​ ​ក្នុង​សម្លៀក​បំពាក់​សាមញ្ញ ​កំពុងថតក្នុងឈុតឆាកសម្ដែងមួយក្នុងរឿងថ្មីនេះ។

បើតាមការឱ្យដឹងក្នុងសាច់រឿងខ្លះៗរបស់ ‘Sandbox’ គឺ Suzy ត្រូវបានដើរតួជា Seo Dalmi ដែលជាអ្នកធ្វើការនៅមហាវិទ្យាល័យ ដោយទម្លាក់ការងារប្លែកៗជាច្រើន ហើយក្តីស្រមៃរបស់នាងគឺចង់បើកក្រុមហ៊ុនមួយចាប់ផ្តើមឡើងដោយខ្លួនឯង។ ចំណែក​ឯ​លោ​ក ​​Nam ​Joohyuk បានដើរតួជា Nam Dosan នៅក្នុង Samsan Tech។

គួរបញ្ជាក់ផងដែរថា សម្រាប់រឿងភាគថ្មី ‘Sandbox’ នឹងត្រៀមចាក់បញ្ចាំងជាផ្លូវការនៅក្នុងចុងឆ្នាំនេះ៕

from: https://tnaot.com/km/m/detail/article/9192896