ជាហេតុការណ៍ដ៏សែនប្រពៃមួយ ចំពោះទឹកចិត្តអ្នកដែលស្រឡាញ់ អាណិតអាសូរដល់សត្វ ជាពិសេសគឺកូនឆ្មាតែម្តង។ ដូចដែលលោក Yong បានធ្វើនាពេលថ្មីៗនេះផងដែរ។
ជាក់ស្តែង Yong បានឈប់ឡានភ្លាមៗដើម្បីចុះទៅជួយកូនឆ្មាមួយដែលមានសភាពសល់តែដង្ហើមចង្រិតនៅតាមផ្លូវដែលលោកបើកបរត្រូវទៅធ្វើធុរៈស្របគ្នានោះ។
លោកបាននិយាយថា៖ សំណាងហើយដែលពេលនោះលោកបានសង្កេតឃើញវាទាន់ ជួននឹងភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមល្មមដែលអាចអោយលោកចុះទៅបាន។ កូនឆ្មានេះពិតជាតូចខ្លាំងមែនទែន ល្អហើយដែលវាមិនដើរឆ្លងថ្នល់ មិនចឹងវាមិនរស់ទេ។
លោកបានបន្តទៀតថា៖ ពេលដែលចូលមកក្នុងឡានភ្លាមក៏ប្រញាប់អោយទឹកវាផឹកភ្លែត មួយសន្ទុះក្រោយមកប្រហែលមកពីម៉ាសុីនត្រជាក់ក៏ធ្វើអោយវាលង់លក់បាត់ទៅ អាចមកពីវាហត់ហើយព្រោះខាងក្រៅអាកាសធាតុក្តៅខ្លាំងណាស់៕