Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីប្រេស៊ីល បន្តចូលរួមជាមួយបាតុករ ប្រឆាំងច្បាប់គម្លាតសង្គម

ប្រធានាធិបតីប្រេស៊ីល លោក Bolsonaro បានប្រកាសថា​បណ្តាអភិបាលរដ្ឋ ចេញច្បាប់គម្លាត់សង្គម បង្កឲ្យខាតបង​ដល់ ជីវភាពរស់នៅរបស់ពលរដ្ឋ និសេដ្ឋកិច្ចជាតិ ។ ការដាក់រដ្ឋក្នុងគ្រាអាសន្ន គឺជារឿងមិនអាចទទួលយកបានឡើយ​។

ប្រធានាធិបតី Jair Bolsonaro ក៏បានចូលរួម ក្នុងបាតុកម្មកាលពីថ្ងៃទី​៣ខែមេសា​នៅរដ្ឋធានី​ Brasilia ​ ប្រឆាំងនឹងច្បាប់ដាក់រដ្ឋក្នុងគ្រាអាសន្ន​ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។​ ការចូលរួមប្រឆាំងរបស់ប្រធានាធិបតី​ក្នុងពេលដែល​មានចំនួនអ្នកឆ្លងកូវីដ​១៩នៅក្នុងប្រទេសនេះបន្តកើនឡើងខ្ពស់។

ប្រធានាធិបតី​ Jair Bolsonaro បានប្រកាសទៅកាន់ពលរដ្ឋចូលរួមបាតុកម្មរាប់ពាន់នាក់ ថា​ ច្បាប់ គម្លាត់សង្គម​បង្កឲ្យខាតបង់សេដ្ឋកិច្ចជាតិ និងការងារធ្វើរបស់ពលរដ្ឋ​ជាច្រើន។

ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលប្រេស៊ីល​បានប្រកាសថា​ក្នុងរយៈពេល​២៤ម៉ោងកន្លងមក នៅតំបន់អាមេរិកឡាទីន មានអ្នកឆ្លងកូវីដ ១៩ ដល់ទៅ​៤៥៨៨នាក់ និងស្លាប់​២៧៥នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងសរុបជាង​១០១​ពាន់នាក់ និងស្លាប់កើនឡើង​ជាង​៧ពាន់នាក់។

ចាប់តាំងពីការផ្ទុះកូវីដ​១៩ នៅប្រេសស៊ីល ប្រធានាធិបតី​ Jair Bolsonaro តែងតែរិះគន់ទៅលើច្បាប់ ដាក់រដ្ឋនៅក្នុងភាពអាសន្នរបស់រដ្ឋនិមួយៗ ក្នុងនោះមានរដ្ឋដែលមានពលរដ្ឋរស់នៅច្រើនបំផុតគឺរដ្ឋ Sao Paulo និង Rio de Janeiro៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9192884