ក្រុមឧទ្ទាមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមួយនៅឯមជ្ឈមណ្ឌលយោធាមួយកន្លែងនៅ ខេត្ត Helmand ភាគខាងត្បូង របស់ប្រទេសអាហ្វហ្គានីស្ថាន ។
(រូបភាពវាយប្រហារនាពេលកន្លងមក)
ប្រភពរ៉យទ័របានផ្សាយថា មជ្ឈមណ្ឌលយោធានេះ ជាកន្លែងដែលមានមន្ត្រីយ៉ាងហោចណាស់១៥០នាក់ ជាសមាជិកកងកម្លាំងអាហ្វហ្គានីស្ថាន និងក្រុមចារកម្មរបស់ប្រទេសនេះ ឈរជើងនៅទីនោះ ។
មន្ត្រីរដ្ឋាភិបាល និងក្រុមតាលីបង់បានអះអាងថា ការបំផ្ទុះគ្រាប់បែកបានកើតឡើងនៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។
(រូបភាព៖ ការវាយប្រហារកន្លងមក)
អ្នកនាំពាក្យក្រុមតាលីបង់ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលរាប់សិបនាក់ត្រូវបានសម្លាប់និងរងរបួសនៅក្នុងការវាយប្រហារនេះ ៕ ប្រែសម្រួលដោយ៖thach yat