សម្រាប់ឆ្នាំថ្មី ២០២០នេះខាងស្ថានីយន៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។ ក៏បាននាំមកជូននូវស្នាដៃរបស់តារាសម្តែងប្រុស កម្លោះសម្បូរស្នេហ៍ James Jirayu តាមរយៈរឿង Leh Bupphakal កាលពីថ្មីៗកន្លងទៅរួចមកហើយ។
ធ្វើអោយអ្នកគាំទ្រដែលនៅផ្ទះបានកាត់បន្ថយសេចក្តីនឹករលឹកម្តងទៀតជាមួយនឹងខ្សែភាពយន្តភាគថ្មីរបស់ James Ji ដែលចាប់ដៃគ្នាសម្តែងជាលើកដំបូងជាមួយនឹង Ice Preechaya វិញម្តង។
រឿង ព្យាករណ៍ស្នេហ៍ នេះដែរ ជាភាពយន្តបែបទាន់សម័យ និងលាយឡំដោយមនោសញ្ចេតនា កំប្លុកកំប្លែង ព្រមជាមួយតួសម្តែងជាច្រើននាក់មកបង្កើតទស្សីយភាពដល់អ្នកទស្សនា។ ហើយក៏ត្រូវបានអ្នកគាំទ្ររំពឹងទុកថានឹងបានដាក់បញ្ចាំងខែក្រោយនេះយ៉ាងពិតច្បាស់តែម្តង៕