Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្ត Yalaនៃប្រទេសថៃមានករណីឆ្លងវីរុសកូរ៉ូណាចំនួន៤០ករណី

ការិយាល័យសុខភាពសាធារណៈខេត្ត Yala បានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ៤០ករណី បន្ទាប់ពីការធ្វើតេស្តយ៉ាងហ្មត់ចត់ក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ជាពិសេសអ្នកដែលទើបត្រឡប់មកពីប្រទេសជិតខាង។

រូបតំណាង

ប្រធានក្រសួងសុខាភិបាលសាធារណៈខេត្ត Yala លោក Songkran Maichum បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តបានផ្តើមតាំងពីថ្ងៃទី២០ ខែមេសាហើយបានរកឃើញករណីឆ្លងវីរុស​ចំនួន ៤០ករណីដែល​លទ្ធផលត្រូវបានបញ្ជាក់ចេញពីមន្ទីរពិសោធន៍ផ្ទាល់។ ករណីថ្មីចំនួន៤ ត្រូវបានគេរកឃើញនៅ​ស្រុកMuang  ២៤ករណីនៅ​ស្រុកYaha ៧ករណីនៅ​ស្រុក Bannang និង ៥ករណីនៅស្រុក​ Raman។​ លោកវេជ្ជបណ្ឌិត Songkran បានបន្តថា ករណីថ្មីទាំងអស់នេះពិតជាមានចំនួនច្រើនខ្លាំងណាស់ វា​​​ធ្វើឱ្យមន្ទីរពេទ្យមានមនុស្សច្រើនហូរហៀរ ហើយគ្រូពេទ្យក៏មានភាពមមាញឹកខ្លាំងផងដែរ។ លោកបានបន្ថែមថា «យើងរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាកាន់តែលឿន វាកាន់តែប្រសើរសម្រាប់មន្រ្តីសុខាភិបាល»។អ្នកដែលប្រឈមនឹងការឆ្លងវីរុសគឺអ្នកដែលវិលត្រឡប់មកពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី,ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន អ្នកធ្វើការនៅប្រទេសម៉ាឡេស៊ី ​និងអ្នកដែលត្រឡប់មកពីខេត្តផ្សេងៗ។

រូបតំណាង

​ Yala គឺជាខេត្តជាប់ព្រំដែនភាគខាងត្បូងនៃប្រទេសថៃដែលរងការវាយប្រហារយ៉ាងខ្លាំងដោយសារវីរុសកូរ៉ូណាដោយមានករណីចំនួនឆ្លងវីរុសសរុបក្នុងខេត្តដល់ទៅ ១២៦ករណី។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9192826