Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វ៉ាក់សាំងសម្រាប់covid 19 នឹងចាប់ផ្តើមមាននៅពេលណា?

ការរាតត្បាតជាសកលនៃវីរុសcovid 19 បានបង្កបញ្ហាជាច្រើនទាំង វិស័យសុខភាពសាធារណះ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗជាច្រើន។ ហើយយើងក៏បានដឹងដែរថា មានតែ វ៉ាក់សាំងតែមួយគត់ ទើបអាចកំចាត់វីរុសដ៏កាចសាហាវនេះចេញពី ពិភពលោកយើងបាន។ សំណួរចាប់ផ្តើមចោទសួរថា តើវ៉ាក់សាំងនឹងមាននៅពេលណា?

ជាទូទៅ វ៉ាក់សាំងសម្រាប់ជំងឺផ្សេងៗគឺត្រូវការយ៉ាងតិច ៣ទៅ៦ ឆ្នាំ ដើម្បីបានវ៉ាក់សាំងសំរាប់សាធារណះជនប្រើប្រាស់ ប៉ុន្តែសម្រាប់ជំងឺ covid 19 នេះវិញ ដោយសារតែសំពាធការរាតត្បាត និងផលប៉ះពាល់ធ្ងន់ធ្ងរ អ្នកវិទ្យាសាស្រ្តបានរូតរះធ្វើយ៉ាងរហ័សជានេះ។ តែទោះជាយ៉ាងណា វាក៏ត្រូវការពេលយ៉ាងតិចពី ១២ ខែទៅ ១៨ខែ ផងដែរ។ 

វាត្រូវការពេលយូរបែបនេះដោយសារតែត្រូវធ្វើការសិក្សាច្បាស់លាស់ បូកជាមួយការធ្វើតេស្តលើសត្វ និង មនុស្សផ្សេងៗដើម្បីធានាបានប្រសិទ្ធភាព និងហានិភ័យទាបបំផុត។

from: https://tnaot.com/km/m/detail/article/9192753