Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ជូនជនសង្ស័យ១១អ្នកពាក់ព័ន្ធករណីលួច ជួញដូរ នឹងប្រើប្រាស់សារធាតុញៀន ទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ ១១នាក់ពាក់ព័ន្ធករណីលួច ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ទៅតុលាការ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០២នេះ។

តាមរបាយការណ៍របស់នគរបាលខណ្ឌសែនសុខបានអោយដឹងថា ជនសង្ស័យទាំង១១នាក់នេះ ជាប់ពាក់ព័ន្ធនឹងករណី លួច ៣នាក់ ករណី ជួញ​ដូរ២នាក់ ករណី​ប្រើប្រាស់គ្រឿងញៀន៦នាក់។ 

​​លោក​វរ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅ បង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលា៕ ដោយ៖ ផេង ភាព 

from: https://tnaot.com/km/m/detail/article/9192724