Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជប៉ុនជួយក្រុមហ៊ុនរបស់ខ្លួន ឲ្យផ្លាស់ប្ដូរមូលដ្ឋានផលិតកម្ម មកកាន់តំបន់អាស៊ាន

ប្រទេសជប៉ុននឹងចាប់ផ្តើមកម្មវិធីឧបត្ថម្ភធនមួយចំនួន ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក ដើម្បីផ្ទេរមូលដ្ឋានផលិតកម្ម នៅ​ក្រៅ​ប្រទេសរបស់ពួកគេ ទៅកាន់បណ្ដាប្រទេស នៅ​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយ​សារតែការរាតត្បាត នៃវីរុសកូវីដ១៩ បានបង្អាក់ដល់​សង្វាក់​ផ្គត់ផ្គង់​របស់ពួកគេ​ ដែលពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ប្រទេសចិន។

យោងតាមសារព័ត៌មានក្យូដូរបស់ជប៉ុន បានរាយការណ៍ថា កម្មវិធីមានទំហំទឹកប្រាក់ ចំនួន ២៣,៥ ពាន់លានយ៉េន (២២០លានដុល្លារ​អាមេរិក) ត្រូវបានដាក់បញ្ចូល​ទៅក្នុងកញ្ចប់ជំរុញ​សេដ្ឋកិច្ចបន្ទាន់របស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយការធ្លាក់ចុះ នៃសេដ្ឋកិច្ច ពីការរាតត្បាត នៃ​វីរុស  ហើយជួយក្រុមហ៊ុននានា ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដោយជួយផ្នែក​ហិរញ្ញវត្ថុដល់ការសាង​សង់​អគារផលិតកម្ម ក៏ដូចជា ការសិក្សាលទ្ធភាព នៅក្នុងបណ្តា​ប្រទេស​​​អាស៊ាន។

គំនិតផ្តួចផ្តើមនេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិត​សម្ភារ​ផ្សេងៗ​ជាច្រើន​ទៀត បានទទួលរងនូវ​កង្វះ​ខាត​សម្ភារផ្គត់ផ្គង់​ ដែលផលិតនៅក្នុងប្រទេសចិន បន្ទាប់ពី​ការផ្ទុះ​ឡើង នៃមេរោគប្រភេទថ្មីនេះ ចាប់ផ្តើម កាលពីចុងឆ្នាំមុន នៅក្នុងទីក្រុង វូហា នាភាគកណ្តាល នៃប្រទេសចិន។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដទៃទៀត ក៏ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយរដ្ឋាភិបាលជប៉ុន​នឹងចំណាយថវិកាចំនួន២២០លានដុល្លារ ដើម្បី​ជំរុញផលិតផលក្នុងស្រុក ដែលបច្ចុប្បន្ន​ត្រូវបាននាំចូលយ៉ាងច្រើន ពីតំបន់មួយចំនួន។ ប្រាក់ឧបត្ថម្ភនេះ​នឹងរួមបញ្ចូល នៅក្នុងកម្មវិធី​ជំរុញប្រាក់ឧបត្ថម្ភនេះ និងគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការផ្លាស់ប្តូរទីតាំងផលិតកម្ម នៅបរទេស​របស់​ក្រុមហ៊ុនជប៉ុន នៅឯប្រទេស​កំណើត​ផងដែរ។

កម្មវិធីនេះក៏នឹងផ្តោតសំខាន់ទៅលើក្រុមហ៊ុនផលិតរបស់របរចាំបាច់សម្រាប់ប្រជាជនជប៉ុន ដើម្បីនាំឱ្យមានសុខភាពល្អ ក្នុងអំឡុងពេលមានការផ្ទុះឡើង នៃវីរុសនេះ រួមទាំង ម៉ាស់ និង​អាល់កុល …ជាដើម។ ក្រុមហ៊ុនទាំងនោះអាចទទួលបានប្រាក់ឧបត្ថម្ភ នៅពេលក្រុមហ៊ុន​បើក​រោងចក្រថ្មី ឬបង្កើនសមត្ថភាពផលិត ដែលមានស្រាប់ នៅក្នុងប្រទេសជប៉ុន៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9192706