នៅព្រឹកថ្ងៃទី ៤ ខែឧសភា មានសេចក្តីរាយការណ៍ផ្តាច់មុខមួយចេញពី Kstarlive ដោយអះអាងថា ក្រុមចម្រៀង BLACKPINK នឹងត្រលប់មកវិញ នៅដើមខែ ឬពាក់កណ្តាលខែមិថុនា ក្រោយនេះ។
នៅក្នុងរបាយការណ៍នោះបានបន្តថា ក្រុមចម្រៀងនារី ដែលមានសមាជិក ៤ រូប ស្ថិតក្រោមការគ្រប់គ្រងដោយ YG Entertainment បានបង្ហាញឱ្យដឹងថា ពួកគេទើបតែបានបញ្ចប់នៃការថតក្នុងអាលប៊ុមថ្មី ហើយបច្ចុប្បន្នក៏កំពុងធ្វើការថតក្នុងវីអូដេចម្រៀងរបស់ពួកគេផងដែរ។
ភ្លាមៗនោះបន្ទាប់ពីមានការចុះផ្សាយពីការវិលត្រឡប់របស់ក្រុមនារីរូបនេះ YG Entertainment ផងដែរ ក៏បានបញ្ជាក់ពីថា BLACKPINK គ្រោងនឹងធ្វើការត្រឡប់មកវិញនៅក្នុងខែមិថុនា។ បើតាមទីភ្នាក់ងារខាងក្នុង បានបង្ហើបឱ្យដឹង “កាលបរិច្ឆេទជាក់លាក់នឹងត្រូវបានបញ្ចប់ ហើយយើងនឹងចែករំលែកព័ត៌មានជាផ្លូវការដល់អ្នកគាំទ្រជាមុនសិន។ សូមអរគុណ”។
គួររម្លឹកផងដែរថា ‘Kill This Love’ ដែលជាបទចម្រៀងចុងក្រោយរបស់ BLACKPINK ត្រូវបានបញ្ចេញជាផ្លូវការកាលពីខែមេសា ឆ្នាំ ២០១៩ មកដល់ពេលនេះ វាមានរយៈពេល ១ឆ្នាំមកហើយក្នុងវិលត្រឡប់មកជាថ្មីរបស់ពួកគេ៕