Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនប៉ុន្មានខែទៀតទេ! Zayn នឹងបានឃើញមុខកូនស្រីដំបូង ដែលជាចំណងដៃស្នេហាជាមួយ Gigi Hadid

បន្ទាប់ពីតារាចម្រៀង Zayn Malik វិលត្រឡប់មកមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលនាង Gigi Hadid ជាថ្មីម្ដងទៀត ក្រោ​យ​​​ពី​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ចែក​ផ្លូវ​គ្នា​ប៉ុន្មាន​ដង​រួច​មក​ហើយ​។

អ្វីដែលកាន់តែពិសេសសមាជិក One Direction រូបនេះ កំពុងត្រៀមខ្លួនក្លាយជាប៉ាៗរបស់គេ ព្រោះនៅសល់​មិនប៉ុន្មានខែ​ទៀត​គូ​ស្នេ​ហ៍​របស់ ​Zayn ​នាង ​Gigi ​នឹង​ដល់​ថ្ងៃ​ខែ​ត្រូវសម្រាលកូនដំបូងរបស់ពួកគេទាំងពីរហើយ។

គួរបញ្ជាក់ផងដែរថា វត្តមានកូនដំបូងរបស់តារាបរទេសទាំងពីរនេះជាកូនស្រី ដែលអាចនឹងសម្រាលក្នុងកំឡុងខែ តុលា នេះបើ​តា​ម​​ពាក្យ​​សម្តី​នាង​ ​Gigi នៅក្នុងគេហទំព័រ KOIN។ លើសពីនេះ ទៅទៀតកាលពី Zayn និង Gigi បានបណ្តើរ​គ្នាក្នុង​កម្មវិធី​មួយជា​មួ​យ​​គ្នា ​Gigi បានបន្ថែមថា «រយៈពេលមានបញ្ហាកូវីដ ១៩បែបនេះ នាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីនៅផ្ទះ​ថែទាំសុខភាព​រប​ស់​​នាង​​អោយ​បាន​ល្អ​ កំឡុង​ពេល​ពពោះ​»។ទោះបីទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរ ធ្លាប់ឆ្លងកាត់ការបែកបាក់គ្នាជាច្រើនលើកហើយក៏ពិតមែន ប៉ុន្តែតារាលំដាប់​ប្រទេស​ទាំង​ពីរ​ដួង​នេះ ​បានវិល​មក​សាង​ភាព​ផ្អែមល្ហែមជាមួយគ្នាម្ដងទៀត និងត្រៀមខ្លួនក្លាយជាឪពុកម្តាយគេរួចជាស្រេចផងដែរ៕

from: https://tnaot.com/km/m/detail/article/9192689