Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើការងារ កំឡុងពេលបន្តការសិក្សា

យោងតាមស្ថិតិដែលទទួលបានពីការចុះផ្សាយរបស់ World Economic Forum បានបង្ហាញអោយដឹងថាមានសិស្សនិស្សិតចំនួន៦៣.៨%នៃសិស្សនិស្សិតទាំងអស់ក្នុងប្រទេសហូឡង់និង៥៧.១%នៃសិស្សនិស្សិតក្នុងប្រទេសអាមេរិចគឺកំពុងតែបន្តការសិក្សានិងបំពេញការងារដើម្បីរកកម្រៃស្របពេលជាមួយគ្នា។ជាការពិតណាស់បើយើងងាកមកមើលប្រទេសកម្ពុជាយើងក៏ពុំមានអ្វីខុសគ្នានោះដែរយើងអាចសង្កេតឃើញថាមានសិស្សនិស្សិតជាច្រើនកំពុងតែធ្វើការងារបណ្តើរនិងបន្តការសិក្សាបណ្តើរដូចគ្នាទៅនឹងប្រទេសដែលបានរៀបរាប់ខាងលើ។នេះបានសបញ្ជាក់អោយយើងឃើញថាការរៀនផងនិងធ្វើការផងគឺជារឿងទូទៅដែលយុវជននិងយុវនារីកំពុងតែប្រព្រឹត្តតែវាក៏អាចផ្ដល់គុណសម្បត្តិនិងគុណវិបត្តិផ្សេងៗគ្នាចំពោះពួកគាត់ផងដែរ។ប្រធានបទខាងក្រោមនេះនឹងរៀបរាប់អំពីគុណសម្បត្តិនឹងគុណវិបត្តិដែលសិស្សនិស្សិតអាចជួបប្រទះនៅពេលដែលពួកគេសម្រេចចិត្តធ្វើការនៅកំឡុងពេលសិក្សា

  • គុណសម្បត្តិ

ការធ្វើការងារបណ្តើរនិងរៀនបណ្តើរអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាទទួលបានចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ការសិក្សាបង្កើននូវជំនាញទំនាក់ទំនងក៏ដូចជាអាចធ្វើឲអ្នកបានស្គាល់មនុស្សថ្មីៗនិងជួបនូវកាលទេសៈជាច្រើនដែលអាចជួយឲអ្នកមានភាពប្រឹងប្រែងតស៊ូប្រឈមមុខចំពោះបញ្ហានិងអាចដោះស្រាយបញ្ហាទាំងនោះបានលឿនព្រមទាំងចេះបត់បែនតាមកាល:ទេស:ដោយគ្មានភាពស្ទាក់ស្ទើនិងមន្ទិលសង្ស័យ ដោយសារតែការធ្វើការងារទាំងនោះបានរុញច្រានឲអ្នកមានភាពឯករាជ្យក្នុងជីវិតម្តងបន្តិចដូចគ្នា។លើសពីនេះទៅទៀតការបំពេញការងារក្នុងពេលសិក្សានេះក៏បានជម្រុញឲសិស្សនិស្សិតភាគច្រើនបានយល់កាន់តែច្បាស់នូវជំនាញដែលពួកគាត់កំពុងតែសិក្សា។បើសិនជាពួកគាត់បំពេញការងារនៅក្នុងក្របខ័ណ្ខដែលទាក់ទងទៅនឹងជំនាញនោះប្រាកដណាស់ថាពួកគាត់និងយល់កាន់តែច្បាស់ ស្គាល់ពីភាពរាក់ជ្រៅនិងគន្លឹះនៃការដោះស្រាយបញ្ហារបស់ជំនាញនោះកាន់តែសុីជម្រៅដូចគ្នា។

  • គុណវិបត្តិ

ការធ្វើការងារស្របពេលកំពុងបន្តការសិក្សាក៏អាចផ្តល់នូវគុណវិបត្តិមួយចំនួនដល់សិស្សនិសិត្សដូចជាកាត់បន្ថយពេលវេលាសិក្សាផ្ទាល់ខ្លួនគ្មានពេលធ្វើការស្រាវជ្រាវបន្ថែមដោយសារតែសិស្សនិស្សិតត្រូវចំណាយពេលទៅលើការងារដែលគាត់កំពុងធ្វើមួយចំណែកផងដែរ។ លើសពីនេះទៅទៀតការធ្វីការជាប់ម៉ោងគ្នាហើយត្រូវរៀនមុខជំនាញសិក្សាទៀតនោះ ប្រាកដណាស់ច្បាស់ជាធ្វើអោយពួកគាត់មានផលវិបាកទៅលើសុខភាពផ្លូវចិត្តដែលអាចបណ្ដាលអោយពួកគាត់ជួបប្រទះទៅនឹងបញ្ហាស្រេ្តសទៀតផង។ឯចំណុចមួយទៀតនោះគឺការកាត់បន្ថយនូវការជួបជុំរវាងមិត្តភក្តិនិងសមាជិកគ្រួសារដោយសារតែសិស្សនិស្សិតទាំងឡាយមានភាពមមាញឹកពេកក្នុងការងារព្រមជាមួយនឹងការសិក្សា ដូច្នេះមិនសូវមានពេលសំរាប់សំរាកលំហែកាយឡើយ។ 

សរុបមកវិញ​ការសម្រេចចិត្តធ្វើការកំឡុងពេលសិក្សាប្រាកដជាមានទាំងគុណសម្បត្តិនិងគុណវិបត្តិដែលមិនអាចជៀសផុត។​ប៉ុន្តែអ្វីដែលសំខាន់គឺស្ថិតនៅលើសាមីខ្លួនថាអាចជំនះរាល់ឧបសគ្គ តស៊ូខិតខំប្រឹងប្រែង​ និងមានការបែងចែកច្បាស់លាស់រវាងពេលសិក្សានិងពេលធ្វើការបានដែរឬទេ។​ ប្រសិនបើអ្នកមានផែនការបែងចែកច្បាស់លាស់និងមានទំនុកចិត្តថាអ្នកអាចសម្រេចបានគ្រប់ប្រការនោះវាជាការល្អណាស់ដែលអ្នកគួរសម្រេចចិត្តធ្វើការ ព្រោះការធ្វើការនឹងជួយពង្រឹងសមត្ថភាពរបស់អ្នក​ហើយវាប្រៀបបានដូចជាទុនមួយសំរាប់វិថីអាជីពរបស់អ្នកនៅថ្ងៃអនាគត​ ដោយសារអ្នកបានបោះជំហានប្រឡូកក្នុងវិស័យការងារមុនមនុស្សជាច្រើន​ទៀតដូចសុភាសិតមួយឃ្លាពោលថា​ បក្សីក្រោកពីព្រលឹមប្រាកដជាចាប់បានដង្កូវមុន។

អត្ថបទដោយសមាជិក Project Inspire: ប៉ាន់ សុយ៉ានុត

from: https://tnaot.com/km/m/detail/article/9192670