Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្ត្រីអង់គ្លេសសារភាពថា លោកធ្លាប់គិតដល់ការស្លាប់ដោយកូវីដ​១៩

សារព័ត៌មាន The Sun  បានសម្ភាសន៍ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស  Boris Johnson ​ ស្តីពីអ្វីដែលបានកើតឡើង ចំពោះរូបលោក ក្នុងរយៈពេល​១សប្តាហ៍ សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ។

លោក​ Boris Johnson បានប្រកាសថា ​លោកបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ដំណាក់កាលលោកស្លាប់ ដោយកូវីដ១៩ កាលពី​ខែមេសាកន្លងមក ក្នុងពេលដែលអង់គ្លេសមានអ្នកស្លាប់ច្រើន ដោយកូវីដ​១៩។

លោក Boris Johnson បានបញ្ជាក់ថា ក្នុងពេលដែលលោកត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះ ​ក្តីសង្ឃឹមរស់បន្តទៀតរបស់លោក មានតែ​៥០ភាគរយប៉ុណ្ណោះ​ ដោយអាការជំងឺរបស់លោកធ្លាក់កាន់តែធ្ងន់ទៅៗ។ ទាំងលោក​ Johnson និងមន្ទីរពេទ្យ​ St Thomas នៅទីក្រុងឡុងដ៍ បានត្រៀមលក្ខណៈ ក្នុងពេលលោកស្លាប់ដោយកូវីដ១៩។ ប៉ុន្តែជាភពសំណាង​ នាយករដ្ឋមន្ត្រី មានការរីកចម្រើន ក្នុងការព្យាបាល​ ក្រោយ​រយៈពេល​១សប្តាហ៍ ក៏បានធូរស្រាល ហើយបន្តទៅថែសុខភាពនៅឯផ្ទះវិញ ។ នាយករដ្ឋមន្ត្រីអង់គ្លេសបានវិលត្រឡប់ទៅធ្វើការវិញ នៅថ្ងៃទី​២៧ ខែមេសា ។

បើតាមគម្រោង លោក ​Boris Johnson ​នឹងប្រកាសពីយុទ្ធសាស្ត្រទប់ស្កាត់កូវីដ១៩ថ្មី ដោយលុបច្បាប់បម្រាមមួយចំនួនផងដែរ ។ ប៉ុន្តែ​ការកាត់បន្ធូរបន្ថយការរឹតត្បិត​នៅតំបន់ដែលមិនមានការឆ្លងច្រើនតែប៉ុណ្ណោះ។ ​កាលពីថ្ងៃទី​៣ ខែឧសភា អង់គ្លេសមានអ្នកស្លាប់ថ្មី ៣១៥​នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើង​២៨ ៤៤៦នាក់ ហើយតួលេខនេះ គឺខ្ពស់លំដាប់ទីពីរ នៅអឺរ៉ុប​ និងទី៣ នៅលើពិភពលោក ៕ប្រែសម្រួលដោយMEO

from: https://tnaot.com/km/m/detail/article/9192652