Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហគ្រាសវៀតណាមប្រឈមនឹងខ្វះកម្មករ ដោយសារវិធានការគម្លាតឆ្ងាយពីសង្គម

យោងតាមសារព័ត៌មានវៀតណាម បានផ្សាយ កាលពីថ្ងៃទី៣ ខែឧសភា ថា សហគ្រាស​ជាច្រើន នៅតាមបណ្ដាខេត្ត នាភាគខាងត្បូង វៀត ណាម បានបន្ដប្រតិបត្ដិការឡើងវិញ បន្ទាប់ពីបញ្ចប់​ពី​វិធានការគម្លាតឆ្ងាយពីសង្គម ប៉ុន្ដែក៏ប្រឈមនឹងកង្វះខាតកម្មករផងដែរ។

ក្រោយការផ្ទុះឡើង នៃវីរុសកូវីដ១៩ កម្មករជាច្រើនបានវិលទៅកាន់ស្រុកកំណើតរបស់ពួកគេ ដោយអនុវត្ដតាមការណែនាំគម្លាតឆ្ងាយពី​សង្គមរបស់រដ្ឋាភិបាល។ ប៉ុន្ដែក្រោយ​ពេល​មិនមាន​ការឆ្លងថ្មី នៃវីរុសនេះ រដ្ឋាភិបាលក៏បានបន្ធូរបន្ថយវិធានការ ទើបកម្មករក៏ចេះតែស្វះ​ស្វែងរក​ការងារថ្មីធ្វើ។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យសហគ្រាសជាច្រើនខ្វះខាតកម្មករ។

អ្នកស្រី Pham Kim Yen រស់នៅខេត្ដ Thua Thien-Hue និងបម្រើការងារនៅក្នុងក្រុមហ៊ុន​នាំ​ចេញ​សម្លៀកបំពាក់បរទេស បានថ្លែងថា ក្រុមហ៊ុនរបស់នាងបានបិទទ្វាជាបណ្ដោះអាសន្ន អស់​រយ:ពេល២ខែ​កន្លងមកហើយ។ ប៉ុន្ដែឥឡូវ​នាងបានធ្វើការ នៅក្នុងក្រុមហ៊ុនកាត់​ដេរ​ក្នុង​ស្រុក។ រីឯប្រាក់ចំណូលក៏តិចជាងមុន មិនអាចគ្រប់គ្រាន់​ទៅលើការ​ចំណាយសម្រាប់​ជីវភាព​ប្រចាំខែ​ឡើយ ដោយសារការចំណាយ នៅក្នុងខេត្ត Binh Duong នេះខ្ពស់។

លោក Truong Thi Thuy Lien នាយកក្រុមហ៊ុននាំចេញស្បែក និងស្បែកជើង នៅក្នុងខេត្ត Binh Duong បានថ្លែងថា កម្មករជាច្រើន ដែល​បានវិលត្រឡប់ទៅផ្ទះសម្បែង ចាប់​តាំងពី​បុណ្យ​​ចូលឆ្នាំចិន វៀតណាមនោះ មិនបានវិលត្រឡប់មកធ្វើការវិញ ដោយសារការផ្ទុះ​ឡើង នៃ​កូវីដ១៩។ រីឯក្រុមហ៊ុនរបស់លោកតែងតែជ្រើសរើសបុគ្គលិករហូត ប៉ុន្ដែ​នៅតែរើស​មិនបាន​គ្រប់គ្រាន់​​ឡើយ ដោយនៅខ្វះប្រហែល​១៥​ភាគរយទៀត។

ជាមួយគ្នានេះដែរ លោក Le Nhat Tuong ប្រធានក្រុមហ៊ុន Pousung Vietnam Ltd នៅក្នុង​ខេត្ត Dong Nai បានថ្លែងថា ក្រុមហ៊ុនបាន​កសាង​រោងចក្រជាច្រើន ហើយមានគម្រោងជ្រើស​រើសបុគ្គលិក រហូតដល់១ម៉ឺននាក់ នៅក្នុងឆ្នាំ២០២០។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ចាប់​តាំងពី​ដើម​ឆ្នាំ រហូតមកដល់ពេលនេះ មានបុគ្គលិកថ្មីតែ១ពាន់នាក់ប៉ុណ្ណោះ ហើយ​គម្រោង​ជ្រើស​រើស​ក៏ចេះតែពន្យារពេលរហូត។ រីឯការជ្រើសរើសកម្មករបន្ថែម នៅពេលណាមានតម្រូវការ​ពង្រីកផលិតកម្មបន្ថែម។

លោកនាយក ​បានបន្ថែមថា បញ្ហាកង្វះបុគ្គលិកនេះ ក៏ដោយសារពួកគាត់ទៅផ្ទះសម្បែង ហើយ​លែងវិលត្រឡប់មកវិញ ចាប់តាំងពីការ​ផ្ទុះ​ឡើងនូវកូវីដ១៩៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9192644