Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ​១៩នៅប្រេស៊ីលកើនជាង ១០១ ១៤៧ ករណី

កូវីដ​១៩​​បានគំរាមកំហែង​ប្រទេស​ប្រេស៊ីលយ៉ាងធ្ងន់ធ្ងរផងដែរ ដោយបានឆក់យកជីវិត​ពលរដ្ឋ​ក្នុងប្រទេសនេះអស់ជាង​៧ពាន់នាក់ ។ 

ប្រភពព័ត៌មានស៊ីនហួ​ ថ្ងៃទី​៣ ខែឧសភា បានផ្សាយថា ក្រសួងសុខាភិបាល​ប្រទេសប្រេស៊ីល នៅថ្ងៃអាទិត្យ បានប្រកាសថា ចំនួន​ពលរដ្ឋនៅក្នុងប្រទេសនេះ ដែល​ផ្ទុកកូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19)​​នោះ​ បានកើនឡើង​ជាង ១០១ ១៤៧ ករណី ហើយក្នុងនោះចំនួន ៧ ០២៥នាក់ ​បានបាត់បង់ជីវិត ។ 

ប្រភពបន្តថា អំឡុងពេល​២៤ម៉ោង​ប៉ុណ្ណោះ នៅប្រទេសនេះ​ បានកត់ត្រា​អ្នកឆ្លងវីរុស​កូវីដ​១៩​សរុប ៤ ៥៨៨ នាក់ ។ ចំណែកអ្នកបាត់បង់ជីវិត​ថ្មី ចំនួន​២៧៥នាក់ ។ អត្រាកំណើន​មរណៈដោយសារជំងឺ​នេះ​នៅប្រេស៊ីល​គឺ​ស្មើ​ ៦,៩ ​ភាគរយ ។ 

នៅក្នុងរដ្ឋ Sao Paulo ដែលជារដ្ឋមួយ​មានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនោះ បានរងគ្រោះធ្ងន់ធ្ងរពី​ជំងឺរាតត្បាតនេះ ។ ជាក់ស្តែង​ មនុស្ស​៣១ ៧៧២ ​នាក់បានឆ្លង និង ២ ៦២៧​ នាក់បានស្លាប់​នៅក្នុងរដ្ឋមួយនេះ ។ ក្រៅពីនោះ គឺរដ្ឋ Rio de Janeiro មានអ្នកឆ្លងសរុប១១ ១៣៩នាក់ ក្នុងនោះ ១ ០១៩នាក់បានបាត់បង់ជីវិត ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9192633