Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

El Shaarawy ចង់វិលទៅលេងនៅក្លិបនេះវិញ ដើម្បីមានឱកាសជាប់ជម្រើសជាតិសាជាថ្មី

ខ្សែបម្រើ Stephan El Shaarawy បានបញ្ជាក់ថាចង់វិលត្រឡប់ទៅកាន់ក្លិបចាស់ Roma វិញនៅខែមករាឆ្នាំក្រោយ ដើម្បីមានឱកាសជាប់ឈ្មោះលេងឱ្យក្រុមជម្រើសជាតិអ៊ីតាលីជាថ្មីម្តងទៀតក្នុងពានរង្វាន់ Euro ឆ្នាំ២០២១ ។

El Shaarawy បានផ្លាស់ចេញពី Roma ផ្ទេរទៅកាន់ក្លិបចិន Shanghai Shenhua កាលពីឆ្នាំមុន ជាមួយតម្លៃខ្លួនផ្ទេរ ១៦ លានផោន។ ចាប់តាំងពីផ្លាស់ទៅលេងនៅប្រទេស ចិន ខ្សែបម្រើរូបនេះមិនត្រូវបានក្រុមជម្រើសជាតិអ៊ីតាលីជ្រើសឈ្មោះនៅក្នុងក្រុមឡើយ ក្រោមការដឹកនាំរបស់លោក Roberto Mancini ខណៈពេលនេះរូបគេកំពុងទទូចឱ្យក្លិបចុះហត្ថលេខាជាមួយខ្លួនសាជាថ្មីនៅរដូវក្តៅនេះ។

ខ្សែបម្រើរូបនេះបានប្រកបអាជីពជាកីឡាករបាល់ទាត់ដំបូងជាមួយក្លិប Genoa នៅក្នុងឆ្នាំ២០០៨ រួចបានផ្លាស់ទៅលេងក្លិបជាច្រើនទៀតដែលរួមមានដូចជា Padova, AC Milan, Monaco, AS Roma និង Shanghai Shenhua ហើយក៏ធ្លាប់ជាប់ឈ្មោះលេងឱ្យក្រុមជម្រើសជាតិអ៊ីតាលីនៅក្នុងឆ្នាំ២០១៦ ផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9192620