Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បន្តគ្មានករណីឆ្លងវីរុសកូវីដ១៩ ចំនួន ២២ថ្ងៃជាប់ៗគ្នា

ភ្នំពេញ៖ កម្ពុជាមិនមានករណីឆ្លងកូវីដ១៩ ថ្មី និងក៏មិនមានករណីព្យាបាលជាសះស្បើយ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០កាលពីម្សិលមិញនេះ។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

បើគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១២០នាក់ ស្មើរនឹង ៩៨,៣៦ភាគរយធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩។ ដោយក្នុងនោះ ជនជាតិចិនមាន ៣នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៤០នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១៣នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរ ៤៩នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ២ នាក់ទៀតប៉ុណ្ណោះ ដោយកំពុងដាក់ព្យាបាលនៅមន្ទីពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។

គិតមកត្រឹមព្រឹកថ្ងៃ៤ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ១២០នាក់ ដោយគ្មានករណីស្លាប់នៅឡើយនោះទេ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9192609