Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃទី៦ ឧសភា ប្រទេសនេះបន្ធូរបន្ថយគម្លាតឆ្ងាយពីសង្គម

លោក Chung Sye-kyun នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានថ្លែងថា ចាប់ផ្តើមពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០ ប្រទេសនេះ​នឹងឈាន​ទៅ​ដំណាក់កាលថ្មី នៃការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយបន្ធូរបន្ថយគោលការណ៍ណែនាំ ការឃ្លាតឆ្ងាយពីសង្គមទៅនឹងអ្វីដែល ហៅថា “ការឃ្លាតឆ្ងាយនៅក្នុងជីវិតប្រចាំថ្ងៃ” ។ នេះបើតាមការផ្សាយ​ពីប្រភពព័ត៌មានទូរទស្សន៍​ Arirang កាលពីថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២០។

លោកបន្ដថា ចាប់ពីថ្ងៃពុធ ទី៦ ខែឧសភា តទៅ អាជីវកម្មដែលបានបិទទ្វារ នឹងចាប់ផ្តើមបើកទ្វារជាបណ្តើរៗ ខណៈព្រឹត្តិការណ៍ និងការ​ប្រមូលផ្ដុំ​​ក្នុងសង្គម ក៏នឹងអនុញ្ញាតផងដែរ ទៅតាមលក្ខខណ្ឌដែលបានធ្វើ ស្របតាមគោលការណ៍ណែនាំដាក់​ឲ្យនៅដាច់​ដោយឡែក។ 

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការវិភាគដោយទីភ្នាក់ងាររដ្ឋាភិបាលបង្ហាញថា វានៅតែមានហានិភ័យមួយចំនួន ប៉ុន្តែការរីករាលដាលពីមេរោគ ហាក់ដូចជាយើងគ្រប់គ្រងបានច្រើន ។

លោកបានបន្តថា នេះគឺជាការដឹងគុណចំពោះការទទួលខុសត្រូវរបស់ប្រជាជន ក្នុងការប្រយុទ្ធប្រឆាំងវីរុស​កូវីដ​១៩ ។ 

ទន្ទឹមនឹង​ការបន្ធូរបន្ថយនេះ លោករដ្ឋមន្រ្តីក្រសួងអប់រំ នឹងកំណត់ពេលវេលាលម្អិតសម្រាប់ការបើកសាលារៀនឡើងវិញផងដែរ​នៅថ្ងៃបន្ទាប់ ។ 

ទោះយ៉ាងណា លោកបានព្រមានថា ជំហានទាំងនេះ មិនមានន័យថា មនុស្សគ្រប់រូបអាចវិលត្រឡប់ទៅរកអ្វីដែលបាន​ធ្វើដូចនៅមុនពេលវីរុសបានផ្ទុះឡើងនោះទេ ។ 

កូរ៉េខាងត្បូង ត្រូវតែប្រថុយនឹងការបើកដំណើរការឡើងវិញ ដោយសារតែការខូចខាតចំពោះសេដ្ឋកិច្ច ។ ហានិភ័យនោះហើយ ជាមូលហេតុដែលនាយករដ្ឋមន្ត្រី​អង្វរសុំដល់ពលរដ្ឋឱ្យបន្តការខិតខំប្រុទ្ធប្រឆាំង​ជាមួយកូវីដ​១៩ ។ 

គួរបញ្ជាក់ថា ការសម្រេចបន្ធូរបន្ថយនេះ បន្ទាប់ពីរយៈពេល១៦ថ្ងៃជាប់ៗគ្នា នៅកូរ៉េខាងត្បូង​ មានករណីឆ្លងកូវីដ​១៩ តិចជាង២០ករណី ។ កាលពីថ្ងៃទី៣ ខែឧសភា ប្រទេសនេះបានរកឃើញថ្មីចំនួន១៣ករណី ក្នុងនោះ១០ករណី មកពីបរទេស ។ 

កូរ៉េខាងត្បូង​មានអ្នកឆ្លងកូវីដ​១៩ សរុប ១០ ៧៩៣នាក់ ហើយក្នុងនោះបាត់បង់ជីវិត​​២៥១នាក់ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9192581