ទំនាក់ទំនងរវាងតារាសម្តែង In Sarin និងកម្លោះសង្ហា Tie គ្រាន់តែជាមិត្តភក្តិគ្នាតែប៉ុណ្ណោះ
តារាសម្តែងវ័យក្មេង In Sarin ដែលកំពុងទទួលបានការគាំទ្រច្រើនតាមរយៈរឿងភាគថ្មីដែលលោកបានសម្ដែង។ នៅឆ្នាំ ២០២០ នេះដែរលោកក៏មានខ្សែភាពយន្តភាគថ្មីដែលមានចំណងជើងថា Fah Fak Keereedao។
កាលពីប៉ុន្មានថ្ងៃមុននេះ In ត្រូវបានអ្នកលេងបណ្តាញសង្គមសង្ស័យថាលោកមានទំនាក់ទំនងស្នេហាអាចជាអ្នកស្រឡាញ់ភេទដូចគ្នា ហើយសង្ស័យអាចនឹងជាលោកគឺ Tie kuhapremkhit ដែលត្រូវជាប្អូនប្រុសរបស់លោក Siant ស្វាមីរបស់តារាសម្ដែង Mew Nittha។
ដោយឡែកតារាសម្ដែង In បាននិយាយថាលោកនិងបុរសវ័យក្មេង Tie គ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ ហើយស្គាល់គ្នាជាយូរមកហើយ នៅពេលមានព័ត៌មានបែបនេះគឺមានអារម្មណ៍ធម្មតា។ លោកមិនមានការភ្ញាក់ផ្អើលចំពោះព័ត៌មានដែលបានកើតឡើងនោះឡើយ ចំណែកអាវដែលលោកបានពាក់ដូចគ្នាគឺគ្រាន់តែខ្ចីពាក់សម្រាប់ថតរូបតែម្ដងៗប៉ុណ្ណោះ រីឯដំណើរកម្សាន្តដែលលោកបានទៅគឺមិនមែនមានគ្នាតែពីរនាក់នោះទេ គឺទៅជាក្រុមតែមួយ៕