Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សង្ស័យប្រើថ្នាំក្រវីលើសកម្រិត មកដេកដួលកន្ត្រាក់ដៃ កន្ត្រាក់ជើងនៅមុខមន្ទីរពេទ្យរូយ៉ាល់

នារីជនជាតិចិនរូបស្រស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួលតែម្នាក់ឯងនៅតាមផ្លូវ ក្នុងសភាពកន្ត្រាក់ដៃ កន្ត្រាក់ជើង និងមានស្នាមដួលរលាត់ស្បែកមួយចំហៀងខ្លួន សង្ស័យប្រើប្រាស់ថ្នាំក្រវីលើសកម្រិត៤។

ហេតុការណ៍នេះកើតឡើងនៅចំណុចមុខមន្ទីរពេទ្យរូយ៉ាល់ ភ្នំពេញ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោង ០២និង៣០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។

ក្រោយកើតហេតុសមត្ថកិច្ច និងប្រជាការពារ សង្កាត់ទឹកថ្លា បានចុះមកដល់ទីតាំង ហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សម្ភពសែនជ័យ មកដឹកបញ្ជូននារីខាងលើទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9191922