Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យ ០៦នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នេះកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ០៦នាក់ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅចំណុចក្រុម២៥ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ០៦នាក់ រួមមានទី១ ឈ្មោះ យ៉ែម ចាន់គា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២ ឈ្មោះ ម៉ម វណ្ណី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប។ ទី៣ ឈ្មោះ អ៊ុក ខួច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៤ ឈ្មោះ ចិន ដាលីន ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ។ ទី៥ ឈ្មោះ ឈឹម ស្រីនាង ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី៦ ឈ្មោះ ជន ចាន់ណាក់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ម្សៅថ្នាំញៀនចំនួន ០៣កញ្ចប់ ទូរសព្ទចំនួន ០៣គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9191855