ព័ត៌មានបឋម៖ នៅមុននេះបន្តិចវេលាម៉ោង ១៨និង២០នាទីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នេះមានករណីអគ្គិភ័យមួយកើតឡើងបណ្តាលឱ្យឆេះកន្លែងអុជធូប កុងម៉ា នៅចំណុចផ្លូវទៅចំការស្ពៃ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ករណីគ្រោះអគ្គិភ័យនេះមិនបណ្តាលឱ្យឆេះរាលដាលនោះទេ ដោយសារកម្លាំងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យ បានពន្លត់ទាន់ពេលវេលា តែចំពោះការខូចខាតនៅមិនទាន់ដឹងនៅឡើយទេ៕ ដោយ ៖ សុង យូ