Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីបំផុតម្ចាស់គណនីហ្វេសប៊ុក Alex Piano បានចេញមកសុំទោសជាសាធារណៈ ទៅលើករណីផ្សព្វផ្សាយព័ត៌មានមិនពិត

នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នេះបុរសម្នាក់ដែលមានឈ្មោះ រស់ ដារ៉ា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Alex Piano ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ កំឡុងពេលដែលគាត់បានបើកបរល្មើសស្លាកសញ្ញាចរាចរណ៍ យកមកផ្សព្វផ្សាយខុសពីការពិត កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បានចេញមុខទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ករណីដែលផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះផងដែរសមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃផងដែរ។ ក្រោយបញ្ចប់ការអប់រំ ណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតិឱ្យបុគ្គលរូបនេះត្រឡប់ទៅគេហដ្ឋានវិញ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9191528