Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាហារដែលបង្កើតប្រព័ន្ធភាពស៊ាំក្នុងរាងកាយដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩

ក្នុងអំឡុងពេលនេះគឺជាពេលវេលាមួយដែលអ្នកត្រូវគិតគូរពីសុខភាព ជាពិសេសត្រូវការពារប្រព័ន្ធភាពសុំានៅក្នុងរាងកាយឲ្យបានល្អដោយការញុំាអាហារមានជាតិវីតាមីន C, D, E និងសារធាតុជាច្រើនមុខទៀតផងដែរ។ យោងតាមលោកស្រីវេជ្ជបណ្ឌិត Panphimol Wipulakorn ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភិបាលប្រចាំប្រទេសថៃ មានប្រសាសន៍ថា បើតាមសម្តីរបស់អ្នកស្រាវជ្រាវមួយចំនួនគឺមិនទាន់ដឹងនៅឡើយទេថាពេលណាជំងឺកូវីដ ១៩ នឹងរលាយចេញពីពិភពលោកនេះ ហើយវ៉ាក់សាំងការពារក៏មិនទាន់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការដែរ  ហេតុដូច្នេះហើយមនុស្សគ្រប់រូបត្រូវតែផ្លាស់ប្តូរនូវទម្លាប់ចាស់ៗមួយចំនួនដែលបានហាមប្រាម ដើម្បីចៀសផុតពីការឆ្លងជំងឺនេះផងដែរ។ 

រូបតំណាង

ក្រៅពីការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ មានគម្លាតសង្គម លាងដៃឲ្យបានស្អាតនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ អ្នកក៏ត្រូវធ្វើលំហាត់ប្រាណ សម្រាកនិងបរិភោគអាហារដែលសំបូរជាតិវីតាមីនឲ្យបានគ្រប់គ្រាន់។ ហេតុដូច្នេះហើយអ្នកគួរតែជ្រើសរើសអាហារដែលមានជាតិវីតាមីន និងជាតិខនិជខ្ពស់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់រាងកាយរួមមាន៖ 

– វីតាមីន C គឺសារធាតុជួយឲ្យកោសិកាឈាមស លុបបំបាត់មេរោគបង្កនូវជំងឺអាឡែកហ្ស៊ី កាត់បន្ថយជំងឺរលាកផ្លូវដង្ហើម កាត់បន្ថយការកណ្តាស់ និងហៀរសំបោរជាដើម។ អាហារដែលសំបូរនូវវីតាមីននេះរួមមាន៖ ផ្លែសាវម៉ាវ, គ្រាប់ម្រេចចាស់ និងខ្ចី, ដើមខាត់ណា, ផ្កាខាត់ណាខៀវ និងម្រះជាដើម។ 

រូបតំណាង

– វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម,ការពារការលើសជាតិខ្លាញ់ និងសមាសធាតុភ្នាសកោសិកានៃសរីរាង្គក្នុងរាងកាយ។ អាហារដែលសំបូរវីតាមីននេះរួមមាន៖ ប្រេងផ្កាឈូករ័ត្ន, ប្រេង Safflower, ប្រេងដូង,ប្រេងចម្រាញ់ពីកន្ទក់, សណ្តែកដី និងស៊ុតជាដើម។ 

រូបតំណាង

– វីតាមីន D គឺសារធាតុចាំបាច់សម្រាប់ដំណើរការប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ អាហារដែលសំបូរវីតាមីននេះរួមមាន៖ ផ្សិត, ត្រីគល់រាំង, ត្រីសាម៉ុង, ត្រីទីឡាប់យ៉ា, ស៊ុតពណ៌ក្រហម, និងកំដៅពន្លឺព្រះអាទិត្យពេលព្រលឹម។

រូបតំណាង

– សេលេញ៉ូម គឺជួយរ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកាមហារីក និងបង្កើនមុខងារវីតាមីនCនិងE និងជួយគ្រប់គ្រងកម្រិតអរម៉ូនទីរ៉ូអ៊ីតផងដែរ។ ប្រសិនបើនៅក្នុងរាងកាយខ្វះសារធាតុនេះអ្នកអាចនឹងងាយឆ្លងជំងឺផ្សេងៗ។ អាហារដែលសំបូរសារធាតុនេះរួមមាន៖ ម្ទេសស្រស់, ស៊ុត, ត្រីសមុទ្យស្រស់, និងសាច់ក្តាមឆ្អិនជាដើម។ 

រូបតំណាង

– ស័ង្កសី ជួយគ្រប់គ្រងសកម្មភាពរបស់អង់ស៊ីមដែលជួយបង្កើនប្រព័ន្ធភាពស៊ាំ និងការលូតលាស់បានល្អ។ អាហារដែលសំបូរសារធាតុនេះរួមមាន៖ សាច់គោច្រឡក, សាច់គ្រឿងក្នុង, អយស្ទ័រ, ស៊ុត, ទឹកដោះគោ និងត្រីជាដើម។ 

រូបតំណាង

អាហារទាំងអស់នេះពិតជាសំខាន់ណាស់សម្រាប់រាងកាយរបស់យើងជាពិសេសបង្កើតប្រព័ន្ធភាពសុំានៅក្នុងរាងកាយបានយ៉ាងល្អ។ ដូច្នេះនៅក្នុងអំឡុងពេលនេះអ្នកគួរតែជ្រើសរើសនូវអាហារទាំងអស់នេះសម្រាប់ទទួលទានជាប្រចាំដើម្បីចៀសផុតពីជំងឺរាត្បាតកូវីដ ១៩ ផងដែរ៕ 

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9191232