តារាចម្រៀងសំនៀងពីរោះ មាស សាលី ដែលអ្នកគាំទ្រស្គាល់តាមរយៈការបកស្រាយបទចម្រៀង មនោសញ្ចេតនា ធ្វើឲ្យអ្នកស្តាប់អន្លង់អន្លោចទៅតាមចម្រៀងរបស់លោក។
ជាការពិតណាស់ជាច្រើនឆ្នាំមកហើយលោក មាស សាលី មិនដែលមានលេចឮដំណឹងមានទំនាក់ទំនងជាមួយនារីណាម្នាក់នោះទេ។ ដោយឡែកស្រាប់តែថ្មីៗនេះតារាចម្រៀងប្រុសរូបនេះ បើកបង្ហាញរូបភាពផ្អែមល្ហែមឱបថើប ជាមួយនារីរូបស្រស់ម្នាក់ឲ្យមហាជនបានស្គាល់ ដែលគេដឹងថាជាអ្នករស់នៅសហរដ្ឋអាមេរិក លើសពីនេះទៅទៀតនារីរូបស្រស់នោះហៅ មាស សាលី ថាជាប្តីពេញៗមាត់ផងដែរ ។
ក្រោយពីឃើញបែបនេះភា្លមបណ្តាអ្នកគាំទ្រ មាស សាលី ជាច្រើននាក់កោតសរសើរពីរូបសម្រស់គូស្នេហ៍លោកថាពិតជាឃ្យូតគួរឲ្យខ្នាញ់ខ្លាំងណាស់ និងជូនពរឲ្យអ្នកទាំងពីរចូលរោងការជាមួយគ្នាឆាប់ៗ៕
អត្ថបទដោយ៖ លក្ខិណា