គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ចំនួនមនុស្សឆ្លងកូវីដ១៩ជុំវិញពិភពលោក កើនជាង ៣,៤ លាននាក់ ក្នុងនោះ ជិត ២៤៥ ០០០ នាក់បានស្លាប់ ហើយប្រហែល ១,១ លាននាក់ បានជាសះស្បើយ ។
ទិន្នន័យចុងក្រោយបំផុតបានបញ្ជាក់ថា មនុស្សឆ្លងកូវីដ១៩ មកទល់ពេលនេះ សរុប ៣ ៤៨៤ ១៧៦ នាក់ ក្នុងនោះ បាត់បង់ជីវិត ២៤៤ ៧៧៨ នាក់ និង ១ ១២១ ៥៣៤ នាក់បានជាសះស្បើយ ។
អ្នកជំងឺកូវីដ១៩បាត់បង់ជីវិតនៅលើទឹកដីអាមេរិក កើនហួស៦៧ ០០០ នាក់ ក្នុងចំណោមករណីដែលបានឆ្លងសរុប ១ ១៦០ ៧៧៤ នាក់ ។
អេស្ប៉ាញ មានអ្នកស្លាប់សរុប ២៥ ១០០នាក់ គិតមកត្រឹមយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ខណៈអ៊ីតាលី, អង់គ្លេស និងបារាំង មានអ្នកជំងឺបាត់បង់ជីវិតកើនឡើងចន្លោះពី ២៤ ០០០នាក់ ទៅ ២៩ ០០០ នាក់ ។
កូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលីបណ្តាលឲ្យស្លាប់កើនឡើង ២៨ ៧១០ នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ២០៩ ៣២៩ នាក់ ។
ការស្លាប់ដោយសារកូវីដ១៩នៅអង់គ្លេសបានកើនឡើងដល់ ២៨ ១៣១ នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១៨២ ២៦០នាក់ ។ នៅបារាំងឆ្លង ១៦៨ ៣៩៦នាក់ ក្នុងនោះបាត់បង់ជីវិត ២៤ ៧៦០ នាក់ ។
នៅប្រទេសអ៊ីរ៉ង់ ឆ្លងលើមនុស្សជាង ៩៦ ០០០ នាក់ ក្នុងនោះ បាត់បង់ជីវិតចំនួន ៦ ១៥៦នាក់ និង៧៧ ៣៥០ នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach