Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហ្វីលីពីនដោះលែង​អ្នកទោស​ ៩ ៧៣១ នាក់ បន្ថយ​ការកកស្ទះ និងបង្ការកូវីដ​១៩​ នៅក្នុងពន្ធនាគារ

ហ្វីលីពីនបានដោះលែង​អ្នកទោស​សរុប ៩ ៧៣១ នាក់ ដើម្បីបន្ថយ​ការកកស្ទះនៅក្នុងពន្ធនាគារ ក៏ដូចជាបង្ការ​ទប់ស្ការ​ការឆ្លងរាតត្បាតពីវីរុស​កូវីដ​១៦ ។ 

មន្ត្រីយុត្តិធម៌ហ្វីលីពីន Mario Victor Leonen បានថ្លែងថា អ្នកទោស​ទាំងនោះ​ភាគច្រើន​នៅ​រង់ចាំ​ការជំនុំជម្រះ​ក្តី ហើយដែល​មិនមាន​ប្រាក់បង់ធានា​នៅក្រៅឃុំ ។ 

ការដោះលែង​នេះ​បានធ្វើឡើង​ចាប់ពីថ្ងៃទី​១៥ ខែមីនា ដល់ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២០ សរុបអ្នកទោស ៩ ៧៣១ នាក់​បានដោះលែងរួចហើយ ។

អ្នកទោស​ទាំងនោះ ស្ថិតនៅពន្ធនាគារ​នៅតំបន់ Metro Manila, ពន្ធនាគារនៅតំបន់ Luzon, Visayas ភាគកណ្តាល ហ្វីលីពីន និងនៅតំបន់ Mindanao ភាគខាងត្បូងហ្វីលីពីន។

តុលាការកំពូល​ប្រទេសនេះ​បានសម្រេច​អនុម័ត​ឲ្យដោះលែង​អ្នកទោស​មួយចំនួន​នោះ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នៅក្នុងពន្ធនាគារ ក៏ដូចជាទប់ស្កាត់​ការឆ្លងរាតត្បាត​ពីវីរុស​កូវីដ​១៩ ។ 

អ្នកនាំពាក្យប្រធានាធិបតី Harry Roque មុននេះ​បាននិយាយថា ក្រសួងយុត្តិធម៌បានពន្លឿន​ដំណើរ​ការ​លើកលែងទោស និងការសាកសួរ​ទៅលើទណ្ឌិត​ បន្ទាប់ពីអ្នកទោស​រាប់រយ​នាក់​ធ្វើតេស្តវិជ្ជមាន​កូវីដ​១៩ ។ 

គណៈកម្មកាកបាតក្រហមអន្តរជាតិ (ICRC) បានសាងសង់ទីកន្លែងដាក់ឲ្យនៅដោយឡែក​សម្រាប់​ដាក់អ្នកទោស​ដែល​កកកុញ​គ្នានៅពន្ធនាគារ Metro Manila ។

ហ្វីលីពីន​ត្រូវបានកត់ត្រាថា មានករណីកូវីដ១៩ ជិត​៩០០០​ករណី ក្នុងនោះ ៦០៣​នាក់បានស្លាប់​ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9190605