Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ទៀ បាញ់ ប្រៀបក្រុមប្រឆាំងដូចឆ្កែកន្ទុយខ្វៀន

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ សម្តេច ទៀត បាញ់ បានសរសេរថា ក្នុងគ្រាសន្តិភាព មានជនមួយក្តាប់តូច បានតាំងខ្លួនជាអ្នកស្នេហាជាតិ ចង់មកសង្គ្រោះប្រទេស។ តែពេលជាតិមានអាសន្នដោយការគំរាមកំហែងពីមេរោគ COVID-19 ដូចជាមិនឃើញវត្តមានរបស់ក្រុមមួយក្តាប់តូចនោះឡើយ។

​សម្តេចឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ លើកឡើងថា ពួកគេ តែងតែរត់ចោលជាតិ និងប្រជាជនក្នុងគ្រាលំបាកវេទនា ទៅសម្ងំយកសុខតែរៀងខ្លួន ដូចពាក្យចាស់ពោលថា “ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន”។

ជាការពិត ក្រុមមួយក្តាប់តូចនោះ តែងតែបង្កភាពចលាចលផ្សេងៗក្នុងសង្គម មិនដែលចូលរួមជួយសង្គមសូម្បីបន្តិបន្តួចឡើយ គ្មានការងារធ្វើបែរជាទៅស្រែកនៅក្រៅប្រទេស ចង់ឲ្យគេផ្តាច់ជំនួយកម្ពុជាជាដើម។

មួយវិញទៀត ថ្មីៗនេះ កូវីដ១៩ កំពុងវាយលុកប្រជាពលរដ្ឋត្រូវការជំនួយជាច្រើន មិនឃើញមានអស់លោកមួយក្តាប់តូចនោះ ចេញមុខជួយចូលរួមដើម្បីជាតិឡើយ មានតែចាំឆ្កឹះរិះគន់គ្មានឧត្តមគតិ ទៅវិញ៕ ដោយ៖ ប៊ុនធឿន

​ 

from: https://tnaot.com/km/m/detail/article/9190460