Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រយៈពេល​២​ថ្ងៃ នគរបាល ឃាត់​យានយន្តបាន​ជិត ៦០០០គ្រឿង ​ ​

​ភ្នំពេញ៖ នគរបាល​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា ​ឃាត់​យានយន្តបាន​ជាង​៥៧០០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៤៥០០​គ្រឿង និង​រថយន្ត​ជាង​១២០០​គ្រឿង​ ក្នុងរយៈពេល​២​ថ្ងៃ  គឺ​ថ្ងៃទី​១ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ​២០២០​នេះ។  ​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា​ រយៈពេល​២​ថ្ងៃនេះ ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ​។

​បើតាម​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​ ការបង្ខំ​ផាកពិន័យ​គាត់ តាម​អនុក្រឹត្យ​លេខ​៣៩​នេះ គឺ​ដើម្បី​បង្ខំ​គាត់ ធ្វើឱ្យ​គាត់​រាងចាល ដើម្បីឱ្យ​គាត់​ងាក​មក​គោរព​ច្បាប់​វិញ​​។​ លោក​បន្តថា ក្នុងពេលដែល​សមត្ថកិច្ច​បានធ្វើការ​ផាកពិន័យ គឺ​ប្រជាពលរដ្ឋ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ បានទទួល​យក​នូវ​កំហុសឆ្គង​នេះ​ទាំងអស់គ្នា​។​

កងកម្លាំង​នគរបាលជាតិ នៅតែ​ប្តេជ្ញាចិត្ត​បន្ត​អនុវត្ត ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​មិន​គិត​ថ្ងៃ​សៅរ៍ អាទិត្យ ដើម្បី​ចាប់បង្ខំ​ឱ្យ​អ្នក​ដែល​មិន​គ្រោ​ព​ច្បាប់ ងាក​មក​គោរព​ច្បាប់​ទាំងអសគ្នា ហើយ​យើង​សង្ឃឹមថា អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន ​ដែលមាន​ទម្លាប់​មិន​គោរព​ច្បាប់ ងាក​មក​ភ្ញាក់រលឹក​មក​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់គ្នា​​។ នេះបើតាមការបញ្ជាក់បន្ថែមពី​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ឲ្យដឹងថែមទៀតថា ការចូលរួម​របស់​ប្រជាពលរដ្ឋ គឺ​កាត់បន្ថយ​គ្រោះថ្នាក់ កាត់បន្ថយ​នូវ​ការធ្វើឱ្យ​ខូចខាត​មធ្យោបាយ កាត់បន្ថយ​ការខាតបង់​ថវិកា​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​របួសស្នាម ជាពិសេស​គឺ​សកម្មភាព​ចូលរួម​របស់​ប្រជាពលរដ្ឋ​ជាមួយ​សមត្ថកិច្ច ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ​របស់​សង្គម ដើម្បី​ភាពថ្លៃថ្នូរ និង​ស៊ីវីល័យ​៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9190412