ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានដកស្រង់សំដីរបស់នាយសេនាធិការចំរុះកូរ៉េខាងត្បូង (JCS)បញ្ជាក់ថា ស្នូរកាំភ្លើងផ្ទុះជាច្រើនគ្រាប់ បានបាញ់ចេញពីកូរ៉េខាងជើង មកប៉ះចំលើប៉ុស្តិ៍យាមសន្តិសុខកូរ៉េខាងត្បូងមួយកន្លែង ស្ថិតនៅខាងក្នុងតំបន់គ្មានយោធាកូរ៉េ (DMZ) ។
ប្រភព JCS បានអះអាងនៅថ្ងៃអាទិត្យនេះថា “យើងកំពុងចាត់វិធានការតាមរយៈបណ្តាញទំនាក់ទំនងអន្តរកូរ៉េ ដើម្បីស្វែងយល់ពីស្ថានភាពលម្អិត និងដើម្បីការពារឧប្បត្តិហេតុណាមួយបន្ថែមទៀត។ ហើយយើងក៏រក្សាឥរិយាបថត្រៀមខ្លួនជាស្រេចដែលចាំបាច់ផងដែរ” ។
ប្រភពsputnikផ្សាយថា ប៉ុស្តិ៍យាមដែលរងការវាយប្រហារនៅព្រឹកថ្ងៃអាទិត្យនេះ មានទីតាំងស្ថិតនៅកណ្តាលព្រំដែនភាគកណ្តាល នៃប្រទេសកូរ៉េខាងត្បូង Cheorwon ក្នុងខេត្ត Gangwon ។
ប្រភព JCS បានបញ្ជាក់ថា យោធាកូរ៉េខាងត្បូងបានបាញ់តបវិញចំនួនពីរដង បន្ទាប់ពីការព្រមាន ។ មិនមានរបាយការណ៍ស្តីពីគ្រោះថ្នាក់ដល់អាយុជីវិត ឬការខូចខាតនោះទេ ៕ ប្រែសម្រួលដោយ៖ thach yat