ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ នៅសល់២នាក់ដដែលមិនទាន់បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីគ្មាន។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០នេះ។
អ្នកកំពុងសម្រាកព្យាបាលទាំង២នាក់នោះមាន ស្រ្តីម្នាក់ និងបុរសម្នាក់ នៅមន្ទីរពេទ្យរដ្ឋថ្នាក់ខេត្ត។ យ៉ាងណាក្រសួងសុខាភិបាល មិនបានបញ្ជាក់ច្បាស់ថា ២នាក់នោះជានរណាឡើយ។
សូមជម្រាបថា អ្នកមានវីរុសកូវីដ១៩ ទាំងអស់សរុបចំនួន ១២២នាក់ ក្នុងនោះជាសះស្បើយ១២០នាក់ មិនមានករណីស្លាប់ឡើយនៅកម្ពុជា។
ទោះជាមិនមានករណីឆ្លងថ្មី ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត នៅតែបន្តក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ៖ ប៊ុនធឿន