Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតី ត្រាំ​ សប្បាយចិត្តណាស់ ពេលដឹងថា មេដឹកនាំ គីម សុខភាពល្អ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា លោកមានការសប្បាយចិត្ត​ឥតឧបមា​ នៅពេលដឹងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានវត្តមាន​នៅទីសាធារណៈ តាមរយៈរូបថត​​ចេញផ្សាយ​ដោយភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើងនោះ ។ 

កាលពីថ្ងៃ​ទី២ ខែឧសភា កាសែតកូរ៉េខាងជើង Rodong Sinmun បាន​ផ្សាយ​រូបថត​មេដឹកនាំ​គីម ជុងអ៊ុន ប្រារព្ធពិធី​បុណ្យ​ទិវា ១ ឧសភា​ ។ ការផ្សព្វផ្សាយ​បាននាំ​ឲ្យជ្រះស្រឡះមន្ទិលសង្ស័យ​សុខភាព​របស់លោក ។ លោកគីម ជុងអ៊ុន បានកាត់ខ្សែបូសម្ពោធរោងចក្រ​ Sunchon Phosphatic Fertilizer ស្ថិតនៅក្នុងទីក្រុង​ Sunchon ភាគខាងជើង​ទីក្រុងព្យុងយ៉ាងផងដែរ ។ 

ប្រធានាធិបតី ត្រាំ បានថ្លែងនៅលើបណ្តាញ Twitter សម្តែងភាពសប្បាយរីករាយ​​ ទៅលើ​អ្វីដែលថា ជាការវិលត្រឡប់មកវិញ​របស់មេដឹកនាំកូរ៉េខាងជើង ។ លោក ត្រាំ ក៏បានបង្ហោះរូបភាពនោះឡើងវិញ ។ នេះបើតាមការផ្សាយ​របស់ប្រភព sputnik ថ្ងៃទី៣ ខែឧសភា ។ 

កាលពីថ្ងៃទី​២ ខែឧសភា សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap បានផ្សាយថា លោក គីម ជុងអ៊ុន បានវត្តមានសាធារណៈលើកដំបូង ក្រោយរយៈពេល​២០ថ្ងៃ ។ 

ប្រភពថា ការបង្ហាញខ្លួនកាលពីពេលមុនគឺថ្ងៃទី១២ មេសា ។ ក្រោយ​ប្រព័ន្ធផ្សព្វផ្សាយ​អំពី​ការវះកាត់​របស់លោកគីម ជុងអ៊ុន ។ ប្រព័ន្ធផ្សព្វផ្សាយខ្លះ​ហ៊ានផ្សាយរហូតដល់ថា មេដឹកនាំរូបនេះ​បាត់បង់ជីវិតទៀតផង ។ 

 នៅថ្ងៃទី៣ ខែឧសភា លោកត្រាំ បានថ្លែងថា គាត់មាន “គំនិតល្អ” អំពីជំហររបស់លោក គីម ប៉ុន្តែមិនអាចបង្ហាញជាសាធារណៈបានទេ ។ លោកបានជូនពរមេដឹកនាំកូរ៉េខាងជើង​មានសុខភាព​ល្អ​ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9190190