Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កុបកម្មនៅពន្ធនាគារ ​ប្រទេសវេណេហ្ស៊ុយអេឡា ស្លាប់ និងរបួស​ជាង​១០០នាក់

ក្រុមសិទ្ធិមនុស្ស​ កាលពីថ្ងៃទី​២ ខែឧសភា ឆ្នាំ២០២០ បានអះអាងថា អ្នកស្លាប់​ក្នុង​អំពើកុបកម្ម​នៅពន្ធនាគារ​ Los Llanos ទីក្រុង Guanare ភាគខាងលិច​របស់ប្រទេសវេណេហ្ស៊ុយអេឡា​បានកើនឡើង​យ៉ាងតិច​៤៧នាក់ និង​៧៥នាក់​ផ្សេងទៀត​រងរបួស ។ 

ក្រុមប្រឆាំង​នៅប្រទេសនេះ​និយាយប្រាប់ប្រភព AFP​ផ្សាយថា «យើងអាចបញ្ជាក់បាន​ពេលនេះ ស្លាប់​៤៧នាក់ និង​៧៥នាក់​បានរងរបួស» ។  

ក្រុមឃ្លាំមើលអ្នកទោស​វេណេហ្ស៊ុយអេឡា (OVP) បានបញ្ជាក់ថា នេះជាអំពើហិង្សា​សម្លាប់ដ៏រង្គាល​មួយ និងថា ជនរងគ្រោះសុទ្ធតែជាអ្នកជាប់ឃុំឃាំង ។ 

ប្រភពថា អំពើកុបកម្ម​បានកើតឡើង​កាលពីថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២០ ពេលដែលអ្នកទោស​នាំគ្នាបំផ្លាញ​របងការពារសុវត្ថិភាពជុំវិញ​បរិវេណពន្ធនាគារ ប៉ុនប៉ងរត់គេចខ្លួនទ្រង់ទ្រាយធំ ។ នេះបើតាម​ការឲ្យព័ត៌មានពី​យោធា​ដល់​ភ្នាក់ងារព័ត៌មាន AFP ។ ប្រធានគុកក៏បានរងរបួសផងដែរ។

ប្រភព​ពីមន្ត្រីប្រឆាំង​បានអះអាងថា មូលហេតុ​កុបកម្ម​ដោយសារតែ​អ្នកទេស​មិនទទួលបាននូវអាហារ ចំណី ។ ការឆ្លងរាលដាល​វីរុស​កូវីដ​១៩ នាំឲ្យក្រុមគ្រួសារ​អ្នកទោស ​ដែលតែងតែ​យកអាហារ​ជូន​ត្រូវបានរិតបណ្តឹង និងកាត់បន្ថយខ្លាំង ។ 

បើតាមអង្គការឃ្លាំងមើល​អ្នកទោស​​បញ្ជាក់ថា នៅប្រទេសនេះ​ ក្នុងឆ្នាំ២០១៩ អ្នកទោស​៩៧នាក់​បានស្លាប់ ។ ៧០ភាគក្នុងចំណោមពួកគេ មានជំងឺរបេង និងខ្វះថ្នាំសង្កូវ ។ 

គួរបញ្ជាក់ថា វីរុស​កូវីដ​១៩​នៅក្នុងប្រទេសនេះ មានកត់ត្រា​ជាង៣៣០​ករណី ក្នុងនោះ​១០នាក់​បាត់បង់ជីវិត ។ ប៉ុន្តែមិនទាន់មានមួយករណី​ណានៅឡើយ​ កើតឡើង​នៅក្នុពន្ធនាគារ ។  

ព័ត៌មានមុនដំបូងៗថា កុបកម្មនៅពន្ធនាគារនេះស្លាប់​១៧នាក់ និង​៩នាក់របួស ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9190148