Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រន្ធត់ណាស់! ប្រពន្ធអង្គុយស្លាប់លើកៅ ប្តីលុតជង្គង់ផ្ងារក្រោយស្លាប់ក្នុងបន្ទប់ទឹក

នៅវេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នេះមានករណីប្រទះឃើញប្តី-ប្រពន្ធ ដេកស្លាប់ក្នុងបន្ទប់ទឹក នៅចំណុផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពខាងលើស្លាប់ដោយមានស្នាមរបួសទាំងពីរនាក់ ក្នុងនោះសាកសពប្រពន្ធស្លាប់ទាំងអង្គុយនៅលើកៅអី ចំណែកសាកសពប្តីស្លាប់ក្នុងស្ថានភាពលុតជង្គង់ផ្ងារក្រោយក្នុងបន្ទប់ទឹក។

សាកសពបុរសជាប្តីមានឈ្មោះ PENG ZHIMING កើតឆ្នាំ១៩៧៦ មុខរបរបើកហាងលក់អាហារ នៅផ្ទះកើតហេតុ យីហោ ហ៊ូ វៃ។ ចំណែកសាកសពប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ករណីខាងលើនេះសមត្ថកិច្ចនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានថាជាករណីឃាតកម្ម ឬ កើតឡើងក្នុងហេតុការណ៍បែបណានៅឡើយទេ រង់ចាំកម្លាំងជំនាញចុះមកធ្វើកោសល្យវិច័យបញ្ជាក់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9189866