ប្រសិនបើអ្នកខ្វាយខ្វល់ និងធុញទ្រាន់ពីរឿង Covid 19 នេះ អ្នកមិនមែនជាមនុស្សតែម្នាក់នោះទេ។ Covid 19 បានក្លាយជាទៅជាបញ្ហាសកល ទៅហើយ ដោយដំបូងឡើយចាប់ផ្តើមពីទីក្រុង មួយក្នុងប្រទេសចិនតែប៉ុណ្ណោះ។ យ៉ាងណាមិញ បើសិនជាមានការចាប់ផ្តើម វាក៏មានការបញ្ចប់ដែរ សំណួរចាប់ផ្តើមចោទសួរថា៖ តើCovid 19 នឹងបញ្ចប់ទាំងស្រុងនៅពេលណា? ដោយរបៀបណា?
បើយោងតាមទិន្នន័យឆ្លងថ្មីនេះ Covid 19 នឹងមិនងាយបញ្ចប់ភ្លាមៗនោះទេ។ វាជារឿងពិបាក បើសិនជាចង់កំណត់ថ្ងៃច្បាស់លាស់ណាមួយ ដែល Covid 19 ចប់ព្រោះវា អាស្រ័យទៅនឹងវិធានការ របស់ប្រទេសនីមួយៗ អត្តចរិកពលរដ្ឋ និងការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត។
បើទោះជាយ៉ាងណា តាមបទពិសោធន៍ពីមុន ជំងឹរាតត្បាតជាទូទៅអាចបន្លាយពេលពី ១២ ទៅ ១៥ ខែ ហើយវានឹងបញ្ចប់ទាំងស្រុងនៅពេលដែលអ្នកវិទ្យាសាស្រ្តបញ្ចេញ វ៉ាក់សាំងការពារ ជាសាធារណះ បាន ៣ទៅ៥ ខែ។ ដូចនេះ បើតាមរូបមន្តនេះ Covid 19 អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ រឺដើមឆ្នាំក្រោយ ហើយវ៉ាក់សាំង នឹងក្លាយជាទីរំពឹងតែមួយគត់ដែលធ្វើអោយអ្វីៗត្រឡប់មកដូចដើមវិញ។