Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកត្រាំអស់យោបល់ ក្រោយគីម ជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជាបុគ្គលដំបូងគេប្រកាសថាគីម ជុងអ៊ុន​ វះកាត់បេះដូង ហើយជូនពរឲ្យលោកឆាប់ជាទៀតផង។ ប៉ុន្តែក្រោយមក លោកអះអាងថា សារព័ត៌មាន CNN  ផ្សាយព័ត៌មានមិនពិត​។

ក្រុមចារកិច្ចអាមេរិក បានខិតខំប្រមូលព័ត៌មានស្តីពី គីម ជុងអ៊ុន ​តែលទ្ធផលចុងក្រោយ គឺ​បានត្រឹមតែជាការសន្និដ្ឋានតែប៉ុណ្ណោះ ។ ក្រោយ​លោក គីម ជុងអ៊ុន បង្ហាញវត្តមានជាសាធារណៈ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានវិភាគអ្វីឡើយ ជុំវិញការបង្ហាញវត្តមាន ជាថ្មី របស់មេដឹកនាំ គីម ជុងអ៊ុន ក្រោយរយៈពេល២០ថ្ងៃ មិនបង្ហាញមុខជាសាសារណៈ។

នៅក្នុងសន្និសីទកាសែត ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា «ខ្ញុំមិនចង់លើកឡើងពីបញ្ហា កូរ៉េខាងជើងនោះឡើយ ខ្ញុំនិងនិយាយរឿងនេះនៅពេលសមស្របណាមួយ»។ កន្លងមក លោកត្រាំ បានបញ្ជាក់ថា លោកបានដឹងច្បាស់ពីស្ថានភាព របស់មេដឹកនាំគីម ជុងអ៊ុន។

ការបង្ហាញខ្លួនជាថ្មីរបស់ មេដឹកនាំ គីម ជុងអ៊ុន បានបញ្ចប់ការមន្ទិលសង្ស័យទាំងឡាយជុំវិញ រូប លោក ដោយខ្លះថាលោកឈឺ ត្រូវវះកាត់បេះដូង ខ្លះថាលោកទៅសម្រាកលម្ហែកាយនៅ ទីក្រុង Wonsan ។ ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ នៅពេលនេះ ដោយ​លោកបានបង្ហាញវត្តមានក្នុងពិធីកាត់ខ្សែបូសម្ពោធ រោងចក្រផលិតជីកសិកម្ម។ នៅក្នុងពិធីនោះ មានប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី Kim Yo Jong ដែលកន្លងមកមានព័ត៌មានថាជាអ្នកស្នងតំណែងគីម ជុងអ៊ុន ដែលធ្លាក់ខ្លួនឈឺធ្ងន់នោះ៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9188945