Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Marcelo បង្ហើបថា នឹងមិនចាកចេញពីក្លិប Madrid នោះទេ នៅរដូវក្តៅនេះ

កាលពីមួយរយៈមុន កីឡាករបាល់ទាត់ Marcelo របស់ក្រុមស្តេចស Real Madrid ត្រូវបានសារព័ត៌មានធំៗជាច្រើនផ្សាភ្ជាប់នឹងការផ្លាស់ទៅលេងឱ្យក្រុមសេះបង្កង់ Juventus នៅរដូវកាលក្រោយ ខណៈពេលនេះសាមីខ្លួនបានចេញមកបញ្ជាក់ថា នឹងមិនចាកចេញពីក្លិបនោះទេនៅរដូវក្តៅនេះ។

ខ្សែការពារសញ្ជាតិប្រេស៊ីលខាងលើ ហាក់មិនសូវបានចូលលេងឱ្យក្រុម Madrid នៅក្នុងរដូវកាលនេះនោះទេក្រោមការដឹកនាំរបស់លោក Zidane ជាគ្រូបង្វឹក ហើយបានធ្វើឱ្យបណ្តាព័ត៌មានជាច្រើនចុះផ្សាយអំពីរូបគេពីការចាកចេញនៅរដូវក្តៅនេះ។

យ៉ាងណាមិញ Marcelo បាននិយាយក្នុងប្រព័ន្ធ Instagram ជាមួយអតីតមិត្តរួមក្រុមរបស់ខ្លួនម្នាក់ឈ្មោះថា Fabio Cannavaro ដែលបច្ចុប្បន្នជាគ្រូបង្វឹកមួយរូបរបស់ក្លិបចិន Guangzhou Evergrande ថា៖ “ខ្ញុំមិនចង់ចាកចេញទេ ហើយខ្ញុំក៏មិនគិតថា Madrid នឹងអនុញ្ញាតិឱ្យខ្ញុំចាកចេញដែរ។ ខ្ញុំពិតជាសប្បាយរីករាយណាស់នៅទីនេះ។

ចាប់តាំងពីខ្ញុំបានមកដល់ទីនេះជាមួយក្រុមគ្រួសាររបស់ខ្ញុំ”។

ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានបន្តទៀតថា៖ “ខ្ញុំមិនដឹងថាតើវាជាការពិតឬទេដែលថា Juve ចង់ចុះហត្ថលេខាលើខ្ញុំនោះ”។

គួរឱ្យដឹងដែរថា​ Marcelo ធ្លាប់បង្ហាញខ្លួនឱ្យ Madrid សរុបចំនួន ៥០៥ ប្រកួត ហើយបានជួយឱ្យក្រុមឈ្នះពានរង្វាន់ La Liga ចំនួន ៤ ដង និងឈ្នះពានរង្វាន់ Champions League ចំនួន ៤ ដង លើសពីនេះទៀតនៅមានពានរង្វាន់ Copa del Rey, Spanish Super Cup, UEFA Super Cup ព្រមទាំងពានរង្វាន់ FIFA Club World Cup ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Goal៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9188862