ករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៣ករណីត្រូវបានការរាយការណ៍នៅភូកេត ដែលក្នុងនោះមានអ្នកជំងឺជាស្ត្រីចំនួន ២នាក់និងជាបុរសម្នាក់ដែលធ្វើឱ្យអ្នកឆ្លងវីរុសសរុបកើនឡើងដល់ ២២០នាក់។
អ្នកជំងឺទី ២១៨ជាស្ត្រីជនជាតិថៃអាយុ ៥៨ឆ្នាំ មុខរបរមេផ្ទះ។ តាមការរាយការណ៍កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា គាត់ធ្លាប់បានទាក់ទងទៅនឹងអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា នៅក្នុងតំបន់ Bangtao ឃុំ tambon Choeng Thalae ក្នុងស្រុក Thalang។ អ្នកជំងឺទី២១៩ ជាបុរសជនជាតិថៃអាយុ ៤៨ឆ្នាំជាអ្នកលក់ដូរ។ អ្នកជំងឺទី ២២០ ជាស្ត្រីអាយុ ២១ឆ្នាំកំពុងធ្វើការនៅហាងមួយក្នុងតំបន់ Bangtao ។ គណៈកម្មការបាននិយាយថា អ្នកឆ្លងវីរុសកូរ៉ូណាទាំងបីករណីថ្មីសុទ្ធតែមិនមានរោគសញ្ញាអ្វីទាំងអស់។
រូបតំណាង
ចាប់ពីថ្ងៃទី៥ មករាដល់ថ្ងៃទី១ ឧសភា ចំនួនអ្នកឆ្លងវីរុសសរុបក្នុងខេត្តមានចំនួន ២២០ករណី។ ក្នុងនោះមានពីរនាក់បានស្លាប់ដោយសារជំងឺនេះ ហើយមានម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និង ចំនួនមានអ្នកជាសះស្បើយមាន ១៧៧នាក់ដែលត្រូវបានអនុញ្ញតឱ្យចេញពីមន្ទីរពេទ្យ។ គណៈកម្មាធិការខេត្តបាននិយាយថាអ្នកជំងឺក្នុងខេត្តនេះមាន ៤១នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post