Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម៉ាឡេស៊ីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ អ្នកជំនាញសុខភាពព្រួយបារម្ភ

ក្រោយពេលមិនមានករណីឆ្លងថ្មី នៃកូវីដ១៩ប៉ុន្មានថ្ងៃនេះមក អាជ្ញាធរម៉ាឡេស៊ី នឹង​រៀប​ចំ​អនុញ្ញាតឲ្យ​ក្រុមហ៊ុនបើកទ្វារដំណើរ​ការឡើង​វិញ តែអ្នកជំនាញសុខាភិបាល មានការព្រួយ​បារម្ភ​អំពី​ការបន្ដឆ្លងរីករាលដាល នៃវីរុសដ៏កាចសាហាវនេះ។

យោងតាមសារព័ត៌មាន News Strait Times បានចុះផ្សាយ នៅថ្ងៃទី២ ខែឧសភា ថា អ្នក​ជំនាញ​​​វិស័យសុខាភិបាល បានសម្ដែងនូវការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង ចំពោះការបើកឲ្យ​ដំណើរ​ការសេដ្ឋកិច្ច ក្នុងដំណាក់កាលនេះ។ ករណីនេះក៏អាចនឹងនាំឲ្យមានការបន្ដឆ្លងរីករាល​ដាល នៃ​វីរុសនេះ។

អ្នកជំនាញផ្នែករោគរាតត្បាត និងជីវរូបវិទ្យា មាន​ប្រសាស​ន៍ថា រដ្ឋាភិបាល​ ​អាច​ផ្លាស់ប្តូរគំនិត​របស់ខ្លួន ដើម្បីរក្សាការងារល្អ​ដែលទទួល​បាន ចាប់​តាំងពីការចាប់ផ្តើម នៃបទបញ្ជាត្រួត​ពិនិត្យ​សកម្មភាព (MCO) ។ បើទោះជា​យ៉ាងណា​ក៏ដោយ ចំនួនពាក់កណ្ដាល នៃ​ពលរដ្ឋរស់​នៅតំបន់ភាគកណ្ដាល នៃរាជធានីកូឡាឡាំពួ ឬក៏ប្រហែល៤ទៅ៥លាននឹង​វិល​ត្រឡប់ទៅ​ធ្វើការ ខណ:អត្រាឆ្លងផ្អែកទៅលើការធ្វើតេស្ដ មានប្រហែល៤ភាគរយ។ ដូច្នេះ​យើងគិតថា វានៅតែមានបញ្ហាដដែល។

អាជ្ញាធរម៉ាឡេស៊ី នឹងបើកដំណើការសេដ្ឋកិច្ច ជាដំណាក់កាល ចាប់ទីថ្ងៃទី៤ ខែឧសភា។ ការ​អនុញ្ញាតឲ្យក្រុមហ៊ុនមួយចំនួនដំណើរការ​ឡើងវិញនេះ ក៏ដោយសារតែស្ថានការណ៍ នៃ​ការ​ឆ្លងវីរុសមានការធ្លាក់ចុះខ្លាំង ប៉ុន្ដែប្រសិនបើម៉ាឡេស៊ី មិនបានបើកដំណើរការ​សេដ្ឋកិច្ច​ នា​ពេល​នេះទេ វានឹងធ្វើឲ្យប្រទេសនេះបន្ដខាតបង់ប្រាក់ចំណូល​រាប់ពាន់លាន​ដុល្លារ​អាមេរិក។

សូមជម្រាបថា បើគិតត្រឹមរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ប្រទេសម៉ាឡេស៊ី​ មានអ្នក​ឆ្លងចំនួន៦០៧១នាក់ ក្នុងនោះស្លាប់១០៣នាក់ និងជាសះស្បើយ ៤២១០នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9188718