ទាហានឥណ្ឌា២នាក់ស្លាប់ និងរបួសម្នាក់ ក្នុងការប៉ះទង្គិចគ្នា ដោយអាវុធជាមួយទាហានប៉ាគីស្ថាន នៅតំបន់ព្រំដែន LoC បែងចែក កាស្មៀរជាពីរ។
ទាហានឥណ្ឌា និងប៉ាគីស្ថានប៉ះទង្គិចគ្នា នៅតំបន់ Uri ស្រុក Baramulla មានចម្ងាយពីទីក្រុង Srinagar ១០៥គីឡូម៉ែត្រ ស្ថិតនៅតំបន់កាស្មៀរគ្រប់គ្រង ដោយឥណ្ឌា។
ជាមួយគ្នានេះ ភាគីប៉ាគីស្ថាន បានប្រកាសថា កាលពីថ្ងៃទី៣០ ខែមេសា ទាហានឥណ្ឌាបានបាញ់ប្រហារ ទៅលើទីតាំងរបស់ប៉ាគីស្ថានបណ្តាលឲ្យទាហានម្នាក់ស្លាប់ផងដែរ ។
តំបន់កាស្មៀរ ភាគច្រើនជាជនជាតិអ៊ិស្លាមរស់នៅ។ ចាប់តាំងពីឆ្នាំ១៩៤៧មក តំបន់នេះត្រូវបានកាត់ផ្តាច់ជាពីរ ម្ខាងគ្រប់គ្រងដោយប៉ាគីស្ថាន និងម្ខាងទៀតគ្រប់គ្រងដោយឥណ្ឌា។ ប៉ុន្តែប្រទេសទាំងពីរ បានប្រកាស់ថាតំបន់កាស្មៀរទំាងមូល ស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។
បើទោះបីមានកិច្ចព្រមព្រៀង កាលពីឆ្នាំ២០០៣ ស្តីពីបទឈប់បាញ់ ប៉ុន្តែទាហានការពារព្រំដែន នៃប្រទេសទាំងពីរ តែងតែប៉ះទង្គិចគ្នា ដោយអាវុធជាបន្តបន្ទាប់៕ ប្រែសម្រួលដោយ៖ MEO