Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃបានរាយការណ៍ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៦ករណីថ្មីនិងគ្មានចំនួនអ្នកស្លាប់ទេ

កាលពីថ្ងៃសៅរ៍រដ្ឋាភិបាលថៃបានរាយការណ៍ករណីឆ្លងវីរុសកូរ៉ូណាចំនួន ៦ករណីថ្មីដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ២ ៩៦៦នាក់និងគ្មានចំនួនអ្នកស្លាប់នោះទេ។ ចំនួនអ្នកស្លាប់នៅតែមានចំនួន ៥៤នាក់ដដែល។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណាថៃ​បានមានប្រសាសន៍ថាមានអ្នកជំងឺចំនួន ១៣នាក់ថ្មីទៀតបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយក្នុងប្រទេសសរុបកើនឡើង​ដល់ ២ ៧៣២នាក់។បច្ចុប្បន្នមានអ្នកជំងឺសរុបចំនួន ១៨០នាក់នៅតែបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

រូបតំណាង

អ្នកនាំពាក្យមជ្ឈមណ្ឌលរូបនេះបានបន្តថា ករណីចំនួន២ថ្មី គឺជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងវីរុសករណីមុនៗ ២ករណីទៀតកើតឡើងនៅខេត្តភូកេត ​និង ២ករណីទៀតជាជនជាតិឥណ្ឌានិងជប៉ុន។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9188622