Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មាស សុខសោភា គ្រងឈុតប្រពៃណីខ្មែរម៉ូដផ្ការំចង់ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់

តារាចម្រៀងប្រចាំផលិតកម្មថោន មាស សុខសោភា កំពុងតែអង្រួនបេះដូងអ្នកគាំទ្រ ឲ្យលង់ជាមួយរូបសម្ផស្សរបស់នាង ក្នុងឈុតប្រណីខ្មែរ។

យ៉ាងណាមិញ មាស សុខសោភា បានរំលេចនូវម៉ូដសម្លៀកបំពាក់ថ្មី ច្នៃឡើងចេញជាម៉ូដផ្ការំចង់បែបបុរាណប្រពៃណីខ្មែរទាក់ភ្នែកតែម្តង ព្រោះមើលទៅពិតជា ទន់ភ្លន់ និងស្រស់ស្អាតយ៉ាងខ្លាំង ទោះបីជាបច្ចុប្បន្ននេះនាងមានវ័យកាន់តែច្រើនយ៉ាងណាក្តី។

តាមរយៈរូបភាពជាច្រើនសន្លឹកនោះ មាស សុខសោភា​ បានធ្វើឲ្យអ្នកគាំទ្រមិនតិចនាក់នោះទេ​ កោតសរសើរមិនដាច់ពីមាត់ ពីរូបសម្រស់ដ៏ល្អរបស់តារាស្រីរូបនេះ នៅពេលដែលនាងបង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់បែបបុរាណ យ៉ាងស្រស់ស្អាតដូចទេពអប្សរបែបនេះ៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9188217