យើងដឹងហើយថា ជំងឺ Covid 19 បានក្លាយជាជំងឺរាតត្បាតសកល ពេញពិភពលោកលោកទៅហើយមកដល់ពេលបច្ចុប្បន្ននេះ។ វីរុស ដែលមានប្រភពចេញពី ទីក្រុង វូហាន ប្រទេសចិន នេះ បានវាយលុកប្រទេសជាច្រើន និង សម្លាប់មនុស្សរង្គាល បើទោះជា ប្រទេសទាំងនោះ ពិសេសទ្វីបអឺរ៉ុប មានការរីកចម្រើនខ្លាំងលើវិស័យវេជ្ជសាស្រ្តក៏ដោយ។ សំនួរចាប់ផ្តើមចោទសួរឡើងថា៖ ហេតុអ្វី ប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍ និងវិស័យវេជ្ជសាស្រ្តមិនសូវរីកចម្រើន បែរជាមិនសូវមានករណី Covid 19 បែបនេះ។
បើ យោងមជ្ឈមណ្ឌលSystems Science and Engineering (CSSE) នៅសកលវិទ្យាល័យ Johns Hopkins បានអោយដឹងពីមូលហេតុមួយចំនួន៖
1.កម្ពុជាមានដង់ស៊ីតេប្រជាជនទាប
កម្ពុជាមានប្រជាជនតិចបើធៀបនឹងប្រទេសជិតខាង និងប្រទេសតំបន់ខាងលិច។ ដង់ស៊ីតេប្រជាជនមានតែ 212 នាក់ ក្នុង១ ម៉ាលការ៉េប៉ុណ្ណោះ។ មានតែ២០ភាគរយនៃចំនួនប្រជាជនទាំងអស់ ដែលរស់ក្នុងតំបន់ទីប្រជុំជន។ នេះជាមូលហេតុសំខាន់ ដែលវីរុសមិនអាចសាយភាយច្រើន ដូចប្រទេសដទៃ។
2. កម្ពុជាមិនទាន់មានការអភិវឌ្ឈច្រើនទៅលើហេដ្ឋារចនាសម្ពន្ធ័សាធារណះ៖
បើទោះជាក្រុងភ្នំពេញមានផ្សារទំនើបមួយចំនួន រថយន្តក្រុង តែវាហាក់នៅតិចតួចនៅឡើយបើប្រៀបធៀបនឹងប្រទេសលោកខាងលិច ដែលមានផ្សារទំនើប មជ្ឈមណ្ឌលទិញឥវ៉ាន់ រឺរថភ្លើងក្រោមដី ដែលមានមនុស្សណែនតាន់តាប់ស្ទើររាល់ថ្ងៃ។ នេះក៏ជាមូលហេតុមួយដែរ ដែលvirus Covid 19 មិនអាចរាតត្បាតបាន។
3. អាកាសធាតុក្តៅ
បើទោះជាមិនទាន់មានការសិក្សាច្បាស់លាស់នៅឡើយ អំពីទំនាក់ទំនងរវាងCovid 19 និង អាកាសធាតុ។ ប៉ុន្តែអ្នកជំនាញនៅតែអះអាង អាកាសធាតុបានចូលរួមកាត់បន្ថយនៅការរាលដាលវីរុសបានមួយភាគធំ។
4. វិធានការគួបផ្សំរបស់រដ្ឋាភិបាល៖
បើទោះជាមានការរិះគន់មួយចំនួនទៅលើចំណាត់ការរបស់ថ្នាក់ដឹកនាំប្រទេស ប៉ុន្តែវិធានការមួយចំនួនដូចជា ការបិទក្លឹបកម្សាន្ត ការបិទខារ៉ាអូខេ និងទីកន្លែងជួបជុំផ្សេងៗ ក៏ជាកត្តាគួបផ្សំផងដែរក្នុងការកាត់បន្ថយការរាតត្បាត វីរុស។