Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាដាក់ចេញផែនការអាទិភាពចំនួន៩ចំណុច ប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ផែនការអាទិភាពចំនួន៩ ត្រូវបានគណៈកម្មការអន្តរក្រសួងដាក់ចេញ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង កាលពីពេលថ្មីៗនេះ។

ផែនការអាទិភាពទាំង៩ នោះរួមមាន៖

១-បន្តអនុវត្តផែនការមេ (អាចធ្វើបច្ចុប្បន្នភាពប្រសិនចាំបាច់) និងពិនិត្យតាមស្ថានភាពជាក់ស្តែង នៃវិបត្តិរបស់ជំងឺកូវីដ១៩នៅក្នុងប្រទេស និងសកលលោក

២-បន្តពង្រឹងប្រព័ន្ធសុខាភិបាល បណ្តុះបណ្តាលបន្ត និងពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបបន្ទាន់ ក្រុមគ្រូពេទ្យ និងការវាយតម្លៃហានិភ័យបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូ២ និងសេណារីយ៉ូ៣ នៃផែនការប្រយុទ្ធនឹងជំងឺកូវីដ១៩នៅកម្ពុជា

៣-វាយតម្លៃ និងពិនិត្យលើវិធានការចាំបាច់នានា ជាពិសេសលើដំណោះស្រាយក្នុងការសម្រួល ឬសម្រាលវិធានការដែលដាក់ចេញឱ្យអនុវត្ត ដូចជាការធ្វើគម្លាតសុវត្ថិភាពសង្គមបុគ្គល (social/physical distancing) ឬការបិទបើកទីកន្លែងប្រមូលផ្តុំណាមួយជាដើម

៤-ការពារ និងគាំទ្រដល់ជនងាយរងគ្រោះ

៥-ពង្រឹងយន្តការដឹកនាំ និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធសម្រាប់ធ្វើកិច្ចការជាបន្តទៀត សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការគាំទ្រការផ្តល់សេវាសុខភាពឱ្យបានល្អប្រសើរ

៦-ជំរុញការចូលរួមរបស់សហគមន៍ និងបុគ្គលគ្រប់រូប ឱ្យបន្តអនុវត្តវិធានការការពាជំងឺឆ្លង និងកិច្ចការពារការវាយបកមកវិញ (រលកទី២) នៃវីរុសកូវីដ១៩

៧-ប្រើប្រាស់បច្ចេកវិទ្យា IT សម្រាប់គ្រប់គ្រង តាមដាន និងស្វែងរកជំងឺ ព្រមទាំងការវាយតម្លៃស្ថានភាពជំងឺឆ្លង

៨-ការកៀរគរធនធាន ដើម្បីអនុវត្តតាមដាន និងវាយតម្លៃ

៩-បន្តកិច្ចសហការជាមួយដៃគូអង្គការសហប្រជាជាតិ (UN) និងវិស័យឯកជន លើការប្រយុទ្ធនឹងជំងឺឆ្លងនៅក្នុងប្រទេស។

សូមរម្លឹកថា ផែនការអាទិភាពទាំង៩ ខាងលើនេះ ទទួលបានការគាំទ្រពីទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNCT) ដែលឆ្លើយតបតាមតម្រូការចាំបាច់នាពេលបច្ចុប្បន្ន ស្របពេលពិភពលោកកំពុងជួបវិបត្តិការរីករាលដាលនៃវីរុសកូវីដ១៩ ដែលបានចម្លងទៅកាន់មនុស្សជាង ៣,៤លាននាក់ និងបានសម្លាប់មនុស្សជិត ២,៤សែននាក់ គិតមកត្រឹមព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9188129