Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្ដេចហ៊ុន សែន អំពាវនាវពលរដ្ឋឱ្យបន្តរក្សាអនាម័យ និងត្រូវគោរពច្បាប់ចរាណ៍ទាំងអស់គ្នា

ភ្នំពេញ៖ នាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ត្រូវបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ និងត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនអ្នក និងអ្នកដទៃ។

សាររបស់សម្ដេច ដែលបានបង្ហោះនៅលើផេកផ្លូវការបានអំពាវនាវដល់ប្រជាពលរដ្ឋថា ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី ហើយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយប្រើម៉ាស ទឹកអាល់កុល និងជែលលាងសម្អាតកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗឱ្យបានជាប្រចាំ។

សម្ដេចតេជោក៏បានសំណូមពរដល់បងប្អូនជនរួមជាតិឱ្យបង្កើនអនាម័យថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរាល់ថ្ងៃ គឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រើនជាងជំងឺឆ្លងកូវីវីដ១៩ ទៅទៀត។

ជាចុងក្រោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏មិនភ្លេចជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9187929