ដំណឹងដ៏សែនក្រៀមក្រំនិងតក់ស្លុតមួយ ដែលបានកើតឡើង កាលពីព្រឹកម្សិលមិញនា ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលតារាសម្ដែង កញ្ញា ពីង រ៉ូហ្សា បានលាចាកលោក ព្រោះតែជំងឺដ៏កាចសាហាវ ទាំងនៅវ័យក្មេង។
យោងតាមសារបញ្ជាក់របស់អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានប្រាប់ពីមូលហេតុនៃការស្លាប់របស់កញ្ញា ពីង រ៉ូហ្សា អោយមហាជនបានដឹងថា៖ «ប្អូនស្រី Ping Roza បានទទួលមរណៈភាពកាលពីព្រឹកមិញវេលាម៉ោង 7.30 នាទី ដោយជំងឺខូចតំរងនោម . ថ្លើម . និង ផ្នែកប្រព័ន្តប្រសាទ ធ្ងន់ធ្ងរ សូមបងប្អូនមិត្តភ័ក្ត្រ សិល្បករសិល្បការីទាំងអស់ អញ្ជើញចូលរួមរំលែកទុក្ខសពរបស់គាត់ផង ទីតាំងតំកល់សពនៅវត្តពោធ៌ចិនតុងដេីម្បីរង់ចាំការបូជាល្ងាចនេះ»។
បើក្រឡេកមកមើលពីទិដ្ឋភាពនៃពិធីបុណ្យសពនេះ ពិតជាខ្លោចផ្សារយ៉ាងខ្លាំងធ្វើឲ្យបងប្អូន ក្រុមគ្រួសារនិងអ្នកដែលបានស្គាល់នាង ស្រណោះអាលោះអាល័យដល់នាង សឹងតែមិនជឿថា នាងទទួលមរណភាពនិងចាកចោលមនុស្សជាទីស្រលាញ់ទាំងនៅវ័យក្មេងបែបនេះ៕